ការវះកាត់ប្តូរសន្លាក់ជង្គង់ អាចជួយបំបាត់ការឈឺចាប់ និងស្តារមុខងារសន្លាក់ជង្គង់ពីជំងឺធ្ងន់ធ្ងរបាន។ អំឡុងពេលនៃការប្តូរសន្លាក់ជង្គង់ គ្រូពេទ្យវះកាត់នឹងធ្វើការកាត់យកឆ្អឹង និងឆ្អឹងខ្ចីដែលមានការខូចខាត់ចេញពីឆ្អឹងភ្លៅ និងឆ្អឹងស្មងជើង ហើយជំនួសមកវិញដោយសន្លាក់សិប្បនិម្មិត។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការប្តូរសន្លាក់កាលដើមដំបូងឡើយមានសន្លាក់សិប្បនិម្មិតតិចតួចតែប៉ុណ្ណោះដែលអាចប្រើបាន។
តែបច្ចុប្បន្ននេះអ្នក និងគ្រូពេទ្យរបស់អ្នកអាចជ្រើសរើសប្រភេទសន្លាក់បានយ៉ាងច្រើនប្រភេទដែលអាស្រ័យលើអាយុ ទម្ងន់ កម្រិតសកម្មភាព និងសុខភាពទូទៅរបស់អ្នក។ ភាគច្រើនការប្តូរសន្លាក់ជង្គង់ គឺព្យាយាមដើម្បីស្តារសមត្ថភាពជាធម្មជាតិនៃជង្គង់របស់អ្នកឲ្យវិលមករកសភាពដើមវិញ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ហេតុផលទូទៅបំផុតសម្រាប់ការវះកាត់ប្តូរសន្លាក់ជង្គង់ គឺដើម្បីជួសជុលការខូចខាតដែលបណ្តាលមកពីជំងឺរលាកសន្លាក់ឆ្អឹង ឬជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ ការវះកាត់ប្តូរសន្លាក់ជង្គង់ ជាធម្មតាធ្វើឡើងចំពោះអ្នកដែលមានបញ្ហាដោយគ្រាន់តែដើរឡើងជណ្តើរ មិនអាចសូម្បីតែងើបចេញពីកៅអី។ ពួកគេក៏អាចជួបប្រទះការឈឺជង្គង់កម្រិតមធ្យម ឬធ្ងន់ធ្ងរនៅពេលសម្រាកផងដែរ៕