ការសិក្សាដែលបានធ្វើឡើងដោយសាកលវិទ្យាល័យវេជ្ជសាស្រ្ត Graz ប្រទេសអូទ្រីសមួយបានរកឃើញថា របបអាហារបួស អាចនាំឲ្យមានការប្រឈមខ្ពស់នៃជំងឺមហារីក អាលែកស៊ី និងបញ្ហាសុខភាពផ្លូវចិត្ត។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
អាហារបួស ជាទូទៅ ត្រូវបានកំណត់ដោយការប្រើប្រាស់អាហារមានជាតិខ្លាញ់ និងកូឡេស្តេរ៉ូលទាប និងការទទួលទានបន្លែ ផ្លែឈើ និងអង្ករសម្រូប។ ការសិក្សានេះបានអះអាងថា អាហារបួស ទំនងជានាំឲ្យកើតបញ្ហាអាលែកស៊ីទ្វេដង និងបានបង្ហាញថា ធ្វើឲ្យកើនឡើង ៥០ ភាគរយទាំងការគាំងបេះដូង និងជំងឺមហារីក បើប្រៀបធៀបជាមួយអ្នកដែលញ៉ាំសាច់។
ការសិក្សានេះបានរកឃើញថា ការបរិភោគអាហារបួសតែមួយ គឺមានស្ថានភាពសុខភាពមិនល្អ បើទោះបីជាពួកគេត្រូវបានគេរកឃើញថា មានទម្ងន់សមស្របនឹងកម្ពស់ និងមានស្ថានភាពសេដ្ឋកិច្ចសង្គមខ្ពស់ជាងអ្នកដែលបានបរិភោគសាច់ក៏ដោយ។ ការញ៉ាំអាហារបួស ក៏ត្រូវបានបង្ហាញផងដែរថា មានការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់តិចផងដែរ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការសិក្សានេះ គឺមិនមានការសង្ស័យពីបញ្ហាធ្ងន់ធ្ងរពីហានិភ័យសុខភាព ដែលទាក់ទងនឹងការបរិភោគសាច់ក្រហមនោះទេ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ការសិក្សាបន្ទាប់ នឹងត្រូវតែរកឲ្យឃើញពីបញ្ហាទាំងនេះ។ អ្នកស្រាវជ្រាវបានថ្លែងថា “ការសិក្សារបស់យើងបានបង្ហាញថា មនុស្សពេញវ័យជនជាតិអូទ្រីស ដែលបានញ៉ាំអាហារបួស មានសុខភាពមិនសូវល្អ (នៅក្នុងលក្ខខណ្ឌនៃការកើតជំងឺមហារីក អាលែកស៊ី និងជំងឺសុខភាពផ្លូវចិត្ត) មានគុណភាពនៃជីវិតទាប ហើយក៏តម្រូវឲ្យមានការព្យាបាលបន្ថែមទៀត។ ការបន្តកម្មវិធីសុខភាពសាធារណៈដ៏ខ្លាំងក្លាសម្រាប់ប្រទេសអូទ្រីស ត្រូវបានទាមទារនៅក្នុងគោលបំណង ដើម្បីកាត់បន្ថយហានិភ័យសុខភាពដោយសារតែកត្តាអាហារូបត្ថម្ភ”។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺបានបញ្ជាក់ថា របបអាហារដែលនាំអោយមានសុខភាពល្អ ដែលរួមមានផ្លែឈើ និងបន្លែច្រើន អាចជួយបន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដែលរួមមានជំងឺមហារីកជាដើម៕