ការរមាស់រន្ធគូថ គឺកើតមានជាញឹកញាប់ ហើយការរមាស់នេះ គឺជាការរមាស់នៅលើស្បែកនៅជុំវិញរន្ធគូថដែលជាញឹកញាប់មានការរមាស់ខ្លាំង ដែលទ្រាំមិនអេះមិនបាន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
អ្នកអាចដឹងបានថារមាស់រន្ធគូថ គឺជារឿងគួរឲ្យអាម៉ាស់ និងមានភាពមិនស្រួលជាខ្លាំង។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើរមាស់រន្ធគូថនៅតែបន្តរយៈពេលយូរ សូមពិភាក្សារជាមួយគ្រូពេទ្យរបស់អ្នក។ ជាមួយនឹងការព្យាបាល និងការព្យាបាលដោយខ្លួនឯងបានត្រឹមត្រូវ មនុស្សភាគច្រើនបានធូរស្រាលទាំងស្រុងពីបញ្ហារមាស់រន្ធគូថនេះ។
អាចមានមូលហេតុជាច្រើនដែលអាចនាំឲ្យរមាស់គូថ ដែលក្នុងនោះមានដូចជា៖
• បញ្ហាដែលកើតមាននៅចុងពោះវៀនធំ ដូចជាការមានជំងឺឬសដូងបាត ការបន្ទោរបងដោយមិនដឹងខ្លួន បុសអន្ទង់ជាដើម
• មានជំងឺស្បែក
• មានជំងឺផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម
• ការប្រើថ្នាំមួយចំនួនដូចជា Tetracycline, Colchicine
• ការឆ្លងមេរោគមួយចំនួនដូចជា ជំងឺរបេង ជំងឺស្វាយ
• អាហារមួយចំនួនដូចជា កាហ្វេ តែ និងទឹកក្រូច
• អ្នកដែលមានអនាម័យមិនល្អ
• មានអៀន
• បញ្ហាជំងឺផ្លូវចិត្ត
• ហើយជាទូទៅមិនបានដឹងមូលហេតុនោះទេ ដែលមានប្រមាណជា៥០ទៅ៨៥%៕