ផ្សិត មានជាតិសូដ្យូម ជាតិខ្លាញ់កូឡេស្តេរ៉ូល និងកាឡូរីទាប ហើយត្រូវបានគេហៅថាជា “អាហារមុខងារ”។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ក្រៅពីការផ្តល់នូវអាហារូបត្ថម្ភ ផ្សិត អាចជួយទប់ស្កាត់ជំងឺរ៉ាំរ៉ៃ ដោយសារតែវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាអាហារសរសៃ ដែលមានប្រយោជន៍ដូចជា Chitin និង Beta-glucan។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ផ្សិត សម្បូរទៅដោយវីតាមីន B និងសារធាតុរ៉ែជាច្រើន ដែលមិនសូវមាននៅក្នុងរបបអាហារទូទៅ ដូចជាសារជាតិ Selenium ប៉ូតាស្យូម ទង់ដែង ជាតិដែក និងផូស្វ័រ។
ផ្សិត ក៏មានផ្ទុកនូវ Choline ដែលជាសារធាតុចិញ្ចឹមមួយដ៏សំខាន់ដែលគេបានរកឃើញថា វាជួយដល់ការគេង ជួយដល់ចលនាសាច់ដុំ ការសិក្សា និងការចងចាំ ហើយវាក៏ជួយក្នុងការថែរក្សារចនាសម្ព័ន្ធនៃភ្នាសកោសិកា កោសិកាសរសៃប្រសាទ ជួយដល់ការស្រូបយកជាតិខ្លាញ់ឲ្យបានត្រឹមត្រូវ និងកាត់បន្ថយការរលាករ៉ាំរ៉ៃ។
ផ្សិតពណ៌សឆៅមួយចំណិតមានផ្ទុក ១៥ កាឡូរី ជាតិខ្លាញ់ ០ ក្រាម ជាតិប្រូតេអ៊ីន ២,២ ក្រាម និងកាបូអ៊ីដ្រាត ២,៣ ក្រាម (រួមបញ្ចូលទាំង ០,៧ ក្រាមនៃជាតិសរសៃ និង ១,៤ក្រាមនៃជាតិស្ករ)៕