ប្រសិនបើបបូរមាត់អ្នក ឡើងក្រហម ប្រេះ ឬឈឺ ក្នុងរដូវធ្លាក់ខ្យល់ អ្នកអាចយកកញ្ចប់តែបៃតងដែលឆុងរួច ទៅជ្រលក់ក្នុងទឹកក្តៅ ហើយសង្កត់យកទឹកចេញ រួចយកវាទៅដាក់ ឬត្រដុសនៅលើបបូរមាត់របស់អ្នក ក្នុងរយៈពេល ៥ នាទី។ អ្នកអាចធ្វើបែបនេះរាល់ថ្ងៃ ដើម្បីផ្តល់សំណើម ដល់បបូរមាត់ និងកាត់បន្ថយការឈឺចាប់។
ការយកកញ្ចប់តែបៃតង មកត្រដុសលើបបូរមាត់បែបនេះ អ្នកអាចនឹងទទួលបានលទ្ធផលភ្លាមៗ អំពីប្រសិទ្ធភាពដ៏អស្ចារ្យ ក្នុងការបំបាត់បញ្ហាបបូរមាត់ប្រេះ ឈឺ និងស្ងួតរបស់អ្នក។
ក្រៅពីនេះ កញ្ចប់តែបៃតងនេះ ក៏ផ្តល់នូវសារៈប្រយោជន៍ជាច្រើនទៀតផងដែរ ដូចជា ៖
– កាត់បន្ថយចំណុចខ្មៅៗ នៅលើស្បែកមុខរបស់អ្នក (ដាក់លើមុខ)
– កម្ចាត់ក្លិនអាក្រក់ ដែលមាននៅក្នុងស្បែកជើង (យកវាទៅដាក់ក្នុងស្បែកជើង)
– កម្ចាត់ស្នាមប្រឡាក់ ដែលមាននៅលើចាន (លាយជាមួយសាប៊ូ ពេលលាងចាន)
– កម្ចាត់ក្លិនមាត់ (ទទួលទានទឹកតែបៃតង)
– ប៉ូលាគ្រឿងឈើ (យកវាទៅជូត)
– សម្អាតផ្ទៃកញ្ចក់ (យកវាទៅជូត)៕