ផ្សិតក្រចក គឺជាលក្ខខណ្ឌជំងឺម៉្យាង ដែលឧ្សាហ៍កើតមានច្រើន។ វាចាប់ផ្តើមឡើងដោយការឡើងពណ៌ស ឬលឿងនៅចុងក្រចក។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
នៅពេលដែលការឆ្លងមេរោគផ្សិតទាំងនេះកាន់តែស៊ីជ្រៅទៅ ជំងឺផ្សិតក្រចកអាចបង្កឲ្យក្រចករបស់អ្នកប្រែពណ៌ ឡើងក្រាស់ ហើយគែមរបស់វាឡើងជាកម្ទេចៗ។ វាអាចប៉ះពាល់ដល់ក្រចកជាច្រើន ប៉ុន្តែ ជាធម្មតា មិនទាំងអស់នោះទេ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើវានៅក្នុងកម្រិតស្រាល វានឹងមិនរំខានដល់អ្នកទេនោះ ហើយអ្នកប្រហែលជាមិនត្រូវការការព្យាបាលនោះទេ។ តែប្រសិនបើវាធ្វើឲ្យមានការឈឺចាប់ ហើយបណ្តាលឲ្យក្រចកឡើងក្រាស់ខ្លាំង ការថែទាំ និងការប្រើថ្នាំអាចជួយអ្នកបាន។
ប៉ុន្តែ បើទោះបីជាការព្យាបាលអាចទទួលបានជោគជ័យហើយក៏ដោយ តែជំងឺផ្សិតក្រចក ជាញឹកញាប់កើតឡើងវិញម្តងទៀត។
ក្នុងករណីធ្ងន់ធ្ងរនៃជំងឺផ្សិតក្រចក វាអាចធ្វើឲ្យមានការឈឺចាប់ខ្លាំង ហើយអាចបណ្តាលឲ្យមានការខូចខាតក្រចករហូត។ ហើយវាអាចនឹងនាំឲ្យមានការឆ្លងមេរោគធ្ងន់ធ្ងរដទៃទៀត ដែលអាចរាលដាល ប្រសិនបើអ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ដោយសារតែថ្នាំ ការមានជំងឺទឹកនោមផ្អែម ឬលក្ខខណ្ឌផ្សេងៗទៀត។
ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម វាអាចបន្ថយចរន្តឈាមរត់ និងការបញ្ជារបស់ប្រព័ន្ធប្រសាទទៅកាន់ជើងរបស់អ្នក។ អ្នកក៏មានហានិភ័យខ្ពស់នៃការឆ្លងបាក់តេរីលើស្បែក។ ដូច្នេះ ការរងរបួសគ្រាន់តែតិចតួចតែប៉ុណ្ណោះ រួមទាំងការឆ្លងមេរោគផ្សិតក្រចក វាអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ សូមទៅជួបវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ហើយគិតថាអ្នកកំពុងតែមានជំងឺផ្សិតក្រចក៕