ជំងឺធ្លាក់ទឹកចិត្ត និងរបបអាហារអាចមានការទាក់ទងគ្នា។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការមានរបបអាហារដែលមិនត្រឹមត្រូវ អាចធ្វើឲ្យអ្នកងាយនឹងមានជំងឺធ្លាក់ទឹកចិត្ត។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ក្រុមអ្នកស្រាវជ្រាវនៅប្រទេសអង់គ្លេសបានធ្វើការអង្កេតទៅលើការធ្លាក់ទឹកចិត្ត និងរបបអាហារ លើអ្នកធ្វើការក្នុងការិយាល័យដែលមានវ័យកណ្តាលច្រើនជាង ៣ ០០០ នាក់ ដែលការអង្កេតនេះមានរយៈពេលប្រាំឆ្នាំ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ពួកគេបានរកឃើញថា អ្នកដែលញ៉ាំអាហារដែលមិនត្រឹមត្រូវ ដូចជាពពួកសាច់កែច្នៃ សូកូឡា បង្អែម អាហារចៀន និងផលិតផលមានជាតិខ្លាញ់ខ្ពស់ ហាក់ដូចជាបានរាយការណ៍ថា មានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តច្រើន។
ជាដំណឹងល្អ គឺថា មនុស្សដែលញ៉ាំអាហារ ដែលសម្បូរដោយផ្លែឈើ បន្លែ និងត្រី មិនសូវជាបានរាយការណ៍ថា មានបញ្ហាធ្លាក់ទឹកចិត្តនោះទេ។
លទ្ធផលទាំងនេះ គឺស្របគ្នាទៅនឹងការស្រាវជ្រាវផ្សេងទៀតផងដែរ ដែលបានរកឃើញថា របបអាហារល្អ អាចជួយការពារប្រឆាំងនឹងជំងឺ។
ជាឧទាហរណ៍ ការសិក្សាមួយបានបង្ហាញថា មនុស្សដែលចូលចិត្តញ៉ាំផ្លែឈើ បន្លែ និងត្រី ហើយកម្រិតការញ៉ាំសាច់ និងផលិតផលនានា មានអត្រាទាបនៃជំងឺ Parkinson និងចាស់វង្វេង (Alzheimer)។
ការស្រាវជ្រាវបន្ថែម គឺចាំបាច់ ចំពោះការតភ្ជាប់រវាងជំងឺធ្លាក់ទឹកចិត្ត និងរបបអាហារនេះ។ តែក្នុងពេលនេះ អ្នកប្រហែលជាចង់បរិភោគបន្លែជាង និងកាត់បន្ថយមកវិញ នូវម្ហូបអាហារដែលមិនត្រឹមត្រូវ៕