ប្រសិនបើអ្នកទៅជួបគ្រូពេទ្យ អំពីបញ្ហាការជ្រុះសក់ គាត់នឹងសួរសំណួរ អំពីសុខភាពរបស់អ្នក សុខភាពគ្រួសាររបស់អ្នក និងពិនិត្យលលាដ៍ក្បាលរបស់អ្នក។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្នុងករណីមួយចំនួន គ្រូពេទ្យអាចយកគម្រូនៃសក់ និងធ្វើតេស្តមួយចំនួន ដើម្បីមើលពីបញ្ហាសុខភាព ដែលអាចបណ្តាលឲ្យជ្រុះសក់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើថ្នាំកំពុងតែបណ្តាលឲ្យជ្រុះសក់នោះ សួរគ្រូពេទ្យអាចនឹងគិតថាតើអ្នកអាចប្រើថ្នាំផ្សេងបានដែរ ឬយ៉ាងណា? ប្រសិនបើការជ្រុះសក់របស់អ្នក ត្រូវបានបង្កឡើងដោយបញ្ហានៃជំងឺក្រពេញបញ្ចេញក្នុង ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺនៃក្រពេញទីរ៉ូអ៊ីត ជាដើមនោះ ការព្យាបាលដោយត្រឹមត្រូវ និងការគ្រប់គ្រងបញ្ហានៃជំងឺ គឺជារឿងសំខាន់ ដើម្បីបន្ថយ ឬការពារការជ្រុះសក់។
ប្រសិនបើគ្រូពេទ្យរបស់អ្នក ណែនាំឲ្យប្រើផលិតផល ដែលអាចបង្កើនការដុះសក់មកនោះ វាអាចជួយអ្នកបាន។ បញ្ហាខ្លះអាចនឹងធូរស្រាលមកវិញ ដោយការព្យាបាលជាមួយនឹងថ្នាំករទីកូស្តេរ៉ូអ៊ីត។
ប្រសិនបើកង្វះសារជាតិចិញ្ចឹម ត្រូវបានរកឃើញថា បណ្តាលឲ្យជ្រុះសក់នោះ គ្រូពេទ្យអាចឲ្យអ្នកទៅជួបជាមួយអ្នកឯកទេសខាងចំណីអាហារ ដើម្បីពិភាក្សាពីបញ្ហានេះ៕