ស្ត្រីមួយចំនួន មានបញ្ហាកូនក្រៅស្បូននោះ ដោយមិនលេចចេញជាជំងឺអ្វីទាំងអស់ ហើយអាចត្រូវបានសង្កេតឃើញថា មិនមានការព្យាបាលអ្វីទាំងអស់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ទោះជាយ៉ាងណាក៏ដោយ អត្រាពិតនៃបញ្ហាកូនក្រៅស្បូននោះ មិនត្រូវបានគេដឹងនោះទេ។ វាមិនអាចទៅរួច ដើម្បីព្យាករណ៍ថាតើស្ត្រីនឹងជាសះស្បើយដោយខ្លួនឯង ពីជំងឺកូនក្រៅស្បូននោះបានទេ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ផលវិបាកដែលខ្លាចបំផុតនៃការមានកូនក្រៅស្បូន គឺការដាច់រហែក ដែលនាំឲ្យមានការហូរឈាមខាងក្នុង ឈឺខាងក្នុងអាងត្រគាក ឈឺពោះ ហ្សុក និងការស្លាប់។
លើសពីនេះ ការហូរឈាម ចំពោះកូនក្រៅស្បូន អាចតម្រូវអោយធ្វើការវះកាត់ភ្លាមៗ។ ការហូរឈាម បណ្តាលពីការរហែកដៃស្បូន ឬពីឈាមដែលចេញពីដៃស្បូន នៅពេលដែលការលូតលាស់របស់សុក ដែលជាប់ទៅនឹងវ៉ែន និងអាកទែដែលនៅក្នុងដៃស្បូន។
ឈាមដែលមកពីដៃស្បូន អាចធ្វើឲ្យប៉ះពាល់ទៅលើសរីរៈដទៃនៅក្នុងពោះ និងអាងត្រគាក ដែលបណ្តាលឲ្យអ្នកជំងឺឈឺ។ ឈាមនៅក្នុងអាងត្រគាក អាចនាំឲ្យបង្កើតបានជាជាលិកាសម្លាក ដែលអាចបណ្តាលឲ្យមានបញ្ហា នៃការមានផ្ទៃពោះទៅថ្ងៃក្រោយ។
ជាលិកាសម្លាកនេះ ក៏អាចបង្កើនហានិភ័យ នៃការមានកូនក្រៅស្បូន នៅថ្ងៃក្រោយផងដែរ៕