ការបាត់បង់ជាតិទឹក អាចកើតមានបាននៅពេលដែលអ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ ឬបាត់បង់សារធាតុរាវច្រើនជាងអ្វីដែលអ្នកបានញ៉ាំ ហើយរាងកាយរបស់អ្នកមិនមានជាតិទឹកគ្រប់គ្រាន់ ដើម្បីដំណើរការមុខងាររាងកាយបានប្រក្រតី។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ប្រសិនបើអ្នកមិនជំនួសមកវិញនូវសារធាតុរាវដែលបាត់បង់នោះទេ អ្នកនឹងជួបបញ្ហាបាត់បង់ជាតិទឹកនេះ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
មូលហេតុទូទៅនៃការបាត់បង់ជាតិទឹក អាចរួមបញ្ចូលទាំងការធ្វើលំហាត់ប្រាណខ្លាំងក្លាពេក ជាពិសេសនៅក្នុងអាកាសធាតុក្តៅ មានជំងឺរាគខ្លាំង ក្អួត គ្រុនក្តៅ ឬការបែកញើសច្រើនហួសហេតុពេក។
ការមិនញ៉ាំទឹកបានគ្រប់គ្រាន់ ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ ឬក្នុងអាកាសធាតុក្តៅ សូម្បីតែប្រសិនបើអ្នកមិនបានធ្វើលំហាត់ប្រាណក៏អាចបណ្តាលឲ្យបាត់បង់ជាតិទឹកផងដែរ។ នរណាក៏អាចមានការបាត់បង់ជាតិទឹកបានផងដែរ ប៉ុន្តែកុមារ មនុស្សចាស់ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃអាចមានការប្រឈមច្រើនជាង។
ជាធម្មតា អ្នកអាចនឹងបានធូរស្រាលពីការបាត់បង់ជាតិទឹកម្រិតស្រាល ឬមធ្យមបានដោយការញ៉ាំសារធាតុរាវបន្ថែមទៀត ប៉ុន្តែការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ គឺតម្រូវឲ្យមានការព្យាបាលជាបន្ទាន់។ សូមទទួលបានការថែទាំសុខភាពជាបន្ទាន់ ប្រសិនជាអ្នកមានរោគសញ្ញាធ្ងន់ធ្ងរដូចជាការស្រេកទឹកខ្លាំងពេក លែងមានទឹកនោម រួមជាមួយនឹងការឡើងជ្រួញស្បែក វិលមុខ និងមានការភាន់ភាំងច្រឡំ៕