ជំងឺមហារីកពោះវៀនធំ គឺជាជំងឺដែលកើតមានច្រើនគួរសមនៅលើមនុស្សដែលមានវ័យរាងចំណាស់បន្តិច។ ករណីភាគច្រើននៃជំងឺមហារីកពោះវៀនធំ គឺចាប់ផ្តើមពីការមានដុំតូចមួយដែលមិនមែនជាជំងឺមហារីកនៅឡើយក្នុងទម្រង់ជាដុំប៉ូលីប។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
យូរៗទៅ ដុំសាច់ប៉ូលីបទាំងនេះនឹងក្លាយទៅជាជំងឺមហារីក។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ប៉ូលីបគឺតូចៗ ហើយនាំឲ្យមានរោគសញ្ញាតិចតួចតែប៉ុណ្ណោះ។ ចំពោះហេតុផលនេះហើយ ទើបគ្រូពេទ្យបានធ្វើការណែនាំឲ្យមានការធ្វើតេស្តពិនិត្យសុខភាពជាទៀងទាត់ ដើម្បីជួយការពារជំងឺមហារីកពោះវៀនធំដោយកំណត់រកឲ្យឃើញដុំសាច់ប៉ូលីប មុនពេលពួកវាក្លាយទៅជាជំងឺមហារីក។
អាចមានរោគសញ្ញាមួយចំនួនដែលអាចបញ្ជាកបានថា អ្នកអាចនឹងមានជំងឺមហារីកពោះវៀនធំដែលអាចរួមមាន៖
• មានបញ្ហាក្នុងការបន្ទោរបង់ ដូចជាម្តងរាគ ម្តងទល់លាមក
• មានការហូរឈាម ឬអាចមានឈាមក្នុងលាមក
• មានភាពមិនស្រួលពោះជានិច្ចកាលដូចជាចុកពោះ ឬទល់ខ្យល់
• មានអារម្មណ៍ថាបន្ទោរបងមិនអស់លាមកទាំងស្រុងពីពោះ
• ខ្សោយអស់កម្លាំង
• ស្រកទម្ងន់ដែលមិនអាចពន្យល់បាន។
មនុស្សជាច្រើនដែលមានជំងឺមហារីកពោះវៀនធំអាចនឹងមិនធ្លាប់មានរោគសញ្ញាទាំងនេះទេនៅក្នុងដំណាក់កាលដំបូងនៃជំងឺ។ នៅពេលដែលរោគសញ្ញាលេចឡើង វាទំនងជាអាចនឹងប្រែប្រួលដោយអាស្រ័យលើទំហំនៃជំងឺមហារីក និងទីតាំងនៅក្នុងពោះវៀនធំរបស់អ្នក៕