មនុស្សជាច្រើនបានដឹងថា វាពិតជាពិបាកក្នុងការផ្តោតអារម្មរណ៏ក្នុការធ្វើអ្វីមួយ ប៉ុន្តែ វាគឺជាជំនាញមួយដែលអ្នកអាចធ្វើវាបាន។ សូមសាកល្បងយោបល់ទាំងនេះ សម្រាប់ការកែលម្អសមត្ថភាពរបស់អ្នកក្នុងការផ្តោតអារម្មណ៍ទៅលើការងារ ឬអ្វីមួយ
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
• នៅឲ្យឆ្ងាយពីគ្រឿងទាក់ទាញទាំងឡាយ៖ ចាប់ផ្តើមដោយការបិទទូរទស្សន៍ ទុកទូរសព្ទឲ្យឆ្ងាយ និងចាក់ចេញពី (log out) អ៊ីម៉ែល។ តើអ្នកមិនជឿថាវានឹងជួយបានមែនទេ? សូមសាកល្បងពិសោធន៍វិធីទាំងនេះទាំងអស់គ្នាដោយនៅឲ្យឆ្ងាយពីគ្រឿងអេឡិចត្រូនិច ហើយចាំមើលថាតើអ្នកទទួលផលច្រើនប៉ុណ្ណា។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• តើអ្នកជាមនុស្សម្នាក់ដែលសកម្មនៅពេលព្រឹកមែនទេ? សូមកុំខ្ជះខ្ជាយពេលវេលាទាំងនេះទៅលើអ៊ីម៉ែល។ ជំនួសឲ្យការប្រើ Email ហើយធ្វើអ្វីដែលតម្រូវអោយមានការផ្តោតអារម្មណ៍យ៉ាងពេញលេញ។ តើភាគច្រើនអ្នកអស់កម្លាំងនៅពេលរសៀលមែនទេ? នោះហើយជាពេលវេលាដែលអ្នកគួរពិនិត្យប្រអប់សារ (Inbox) របស់អ្នក។
• កុំទុករឿងរ៉ាវក្នុងខួរក្បាល់ច្រើនពេក៖ ការកំណត់ចំណាំក្នុងចិត្តច្រើនពេកអាចនាំឲ្យចិត្តមិននឹងន។ ការងារដែលមិនទាន់បានបញ្ចប់អាចរំខានដល់ផ្លូវចិត្តរបស់អ្នក។ ដូច្នេះ កុំទុកវាក្នុងចិត្តឡើយ៕