ការហូរឈាមពីទ្វារមាសក្រោយពីអស់រដូវដោយមិនដឹងពីមូលហេតុ គឺជារោគសញ្ញាទូទៅបំផុតនៃជំងឺមហារីកស្បូន។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើអ្នកកំពុងតែលេបថ្នាំអ័រម៉ូនក្រោយពីអស់រដូវ អ្នកអាចមានការហូរឈាមមួយចំនួន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ប៉ុន្តែប្រសិនបើអ្នកមានការហូរឈាមមិនទៀងទាត់ សូមទៅជួបនឹងគ្រូពេទ្យភ្លាម។
មុននឹងអស់រដូវ ការហូរឈាមខុសធម្មតា ឬការហៀរទឹកចេញពីទ្វារមាស ហាក់ដូចជាមិនមែនជាសញ្ញានៃជំងឺមហារីកស្បូននោះទេ។ ជាធម្មតា វាគឺជាសញ្ញានៃជំងឺដទៃទៀត ដូចជាការប្រែប្រួលអ័រម៉ូនជាដើម។
រោគសញ្ញាផ្សេងទៀតនៃជំងឺមហារីកស្បូនអាចរួមមាន ៖
– ការឈឺជុំវិញតំបន់អាងត្រគាក
– មានដុំនៅនឹងអាងត្រគាក
– ស្រកទម្ងន់។
រោគសញ្ញានៃជំងឺមហារីកស្បូន អាចត្រូវបានច្រលំជាមួយនឹងជំងឺដទៃទៀតផងដែរ៕