ការឈឺក្បាលប្រកាំង គឺជាបញ្ហាមួយដ៏រសើបមួយ ប៉ុន្តែអ្នកអាចសិក្សាពីមធ្យោបាយមួយចំនួន ដើម្បីជួយគ្រប់គ្រងបញ្ហានេះ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រាប់ចាប់ពីថ្នាំទៅដល់ការព្យាបាលដទៃទៀត និងទៅកាន់មធ្យោបាយថ្មីៗដើម្បីបន្ថយស្ត្រេស និងបន្ធូរអារម្មណ៍នោះ សូមសាកល្បងវិធីសាស្ត្រដូចខាងក្រោមនេះ ៖
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
– ធ្វើតាមគម្រោងនៃការព្យាបាលរបស់អ្នក ៖ កុំប្រើថ្ នាំដែលគ្រូពេទ្យមិនបានឲ្យ
– បន្ថយស្ត្រេស ៖ ចូណាយពេលដើម្បីបន្ធូរអារម្មណ៍ ដោយសិក្សាពីជំនាញដែលអាចធ្វើឲ្យអ្នកធូរស្រាល ដូចជាការដកដង្ហើមជ្រៅៗ និងបន្ធូរសាច់ដុំជាដើម
– បន្ធូរស្រ្តេសរាងកាយ ៖ ការសម្រាក និងគេងបានត្រឹមត្រូវនឹងជួយអ្នកឲ្យបន្ធូរអារម្មណ៍នៅថ្ងៃថ្មី ហើយប្រសិនបើអ្នកអង្គុយរយៈពេលយូរ សូមក្រោកឈរ ទាញសន្ធឹងសាច់ដុំ បន្ធូរស្មា ក និងថ្គាមរបស់អ្នក
– លំហាត់ប្រាណជារៀងរាល់ថ្ងៃ ៖ ព្យាយាមធ្វើលំហាត់ប្រាណឲ្យបាន ៣០ នាទីឲ្យបានច្រើនថ្ងៃក្នុងមួយសប្តាហ៍ៗ
– ធ្វើវាជាទម្លាប់ ៖ ញ៉ាំអាហារឲ្យត្រូវម៉ោងគ្នុងអំឡុងពេលថ្ងៃ ចូលគេង និងភ្ញាក់ពីគេងឲ្យត្រូវម៉ោងគ្នា
– ឈប់ជក់បារី ៖ វាអាចនាំឲ្យអ្នកឈឺក្បាលប្រកាំងខ្លាំង៕