គ្រូពេទ្យបានប្រឈមមុខជាមួយនឹងអ្នកជំងឺដែលសង្ស័យថា ជាជំងឺរលាកខ្នែងពោះវៀននោះ តែងតែត្រូវគិត និងមើលពីបញ្ហាដទៃទៀត ដែលអាចច្រលំទៅនឹងជំងឺរលាកខ្នែងពោះវៀន។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្នុងចំណោមបញ្ហាដែលច្រលំទៅនឹងជំងឺរលាកខ្នែងពោះវៀនរួមមាន ៖
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
– ជំងឺរលាកនៅក្នុងតំបន់អាងត្រគាក ៖ ដៃស្បូន និងក្រពេញអូវែស្ថិតនៅជិតខ្នែងពោះវៀន។ ស្ត្រីដែលឈានដល់វ័យបន្តពូជ អាចមានជំងឺឆ្លងដែលពាក់ព័ន្ធទៅនឹងដៃស្បូន និងក្រពេញអូវែ។ ជាធម្មតា ការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច គឺជាការព្យាបាលគ្រប់គ្រាន់ និងការកាត់ដៃស្បូន និងក្រពេញអូវែនោះ គឺមិនចាំបាច់នោះទេ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
– ជំងឺរលាកតំបន់ពោះខាងក្រោម ៖ ទឹកពីផ្នែកខាងលើពោះស្តាំ អាចហូរទៅក្នុងពោះខាងក្រោមដែលពួកវាភ្ញោចដល់ការរលាក និងច្រលំទៅនឹងការរលាកខ្នែងពោះវៀន។ ជាតិទឹកនោះអាចមកពីការដំបៅពោះវៀនតូចខាងលើដែលធ្លាយ ជំងឺនៃថង់ទឹកប្រមាត ឬជំងឺរលាកថ្លើម ឬបូសថ្លើម។
– ជំងឺតម្រងនោម ៖ តម្រងនោមខាងស្តាំ គឺកៀកនឹងខ្នែងពោះវៀន ដែលការរលាកនៅនឹងតម្រងនោមអាចនាំឲ្យច្រលំទៅនឹងការរលាកខ្នែងពោះវៀនដែរ៕