ពងបែក ឬពងទឹកភាគច្រើននឹងជាសះស្បើយទៅវិញដោយខ្លួនវា។ ការព្យាបាលនៅផ្ទះអាចជួយបន្ថយការឈឺចាប់ ការពារការឆ្លងមេរោគ និងជួយឲ្យវាឆាប់ជា ឬជួយឲ្យពងទឹកបែកដោយសុវត្ថិភាព។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ពងទឹកតូចៗមិនទាន់បែកដែលមានទំហំតូច ទោះបីជាពងទឹកជាឈាមក៏ដោយ ជាធម្មតានឹងជាទៅវិញដោយខ្លួនវា។ សូមប្រើបង់រុំធូរៗដើម្បីការពារវា។ ចៀសវាងសកម្មភាពដែលបណ្តលឲ្យកើតពងទឹក។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើពងទឹកធំ និងឈឺ វាអាចជារឿងល្អបំផុតដើម្បីបង្ហូរវា។ ខាងក្រោមនេះជាមធ្យោបាយដែលផ្តល់នូវសុវត្ថិភាព ៖
– ជូតម្ជុលជាមួយនឹងអាល់កុល
– ចាក់ថ្នមៗទៅលើចុងនៃពងទឹក
– សង្កត់ទឹកនៅក្នុងពងទឹករហូតដល់វាចេញអស់។
សូមកុំបង្ហូរពងទឹក ប្រសិនបើ ៖
– អ្នកមានជំងឺប្រចាំកាយ ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺមហារីក ឬជំងឺបេះដូងដោយសារតែហានិភ័យនៃការឆ្លងមេរោគគឺខ្ពស់
– អ្នកគិតថា ពងទឹករបស់អ្នកនោះកើតមានពីការឆ្លងមេរោគ ដូចជាជំងឺអុជស្វាយ ដោយសារតែវីរុសអាចត្រូវបានរាលដាលទៅកាន់មនុស្សដទៃ។
ប្រសិនបើពងទឹកបានរហែកចំហរ ឬក្រោយពីអ្នកបានបង្ហូរពងទឹក ៖
– លាងសម្អាតកន្លែងពងទឹកជាមួយនឹងសាប៊ូ និងទឹក។ សូមកុំប្រើអាល់កុល ឬទឹកលាងសម្អាតដទៃទៀត
– កុំយកស្បែកដែលមានពីលើពងទឹកចេញ ប្រសិនបើវាស្អាត ឬមិនមានខ្ទុះនោះទេ
– សូមលាបទឹកអង់ទីប៊ីយោទិច និងសម្អាតចេញ។
– ប្តូរបង់់រុំម្តងក្នុងមួយថ្ងៃ ឬគ្រប់ពេលនៅពេលដែលវាសើម ឬកខ្វក់។
រកមើលចំពោះបញ្ហានៃការឆ្លងមេរោគនៅនឹងស្បែក ខណៈដែលពងទឹកកំពុងតែជាសះស្បើយ។ រោគសញ្ញានៃការឆ្លងមេរោគរួមមាន ៖
– កើនឡើងការឈឺ ហើម ក្រហម ឬក្តៅជុំវិញពងទឹក
– ការឡើងក្រហមចេញហួសឆ្ងាយពីពងទឹក
– ហូរខ្ទុះចេញពីពងទឹក
– គ្រុនក្តៅ៕