កាឡូរី មិនអាក្រក់ចំពោះអ្នកទេ។ ខ្លួនរបស់អ្នកត្រូវការវាសម្រាប់ជាថាមពល។ ប៉ុន្តែ ការញ៉ាំកាឡូរីច្រើនពេក ហើយមិនដុតវាបានគ្រប់គ្រាន់ អាចបណ្តាលឲ្យអ្នកឡើងទម្ងន់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
អាហារ និងភេសជ្ជៈភាគច្រើនមានកាឡូរី។ អាហារមួយចំនួន មានកាឡូរីតិច ប៉ុន្តែអាហារដទៃទៀតវិញ មានកាឡូរីច្រើន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
អ្នកអាចរកមើលថាតើ កាឡូរីប៉ុន្មានដែលមាននៅក្នុងអាហារ ដោយមើលស្លាកសញ្ញាដែលមាននៅនឹងអាហារនីមួយៗ។ ស្លាកសញ្ញាក៏នឹងពិពណ៌នាពីសមាសធាតុនៃអាហារ ជាតិស្ករ ប្រូតេអ៊ីន និងខ្លាញ់ប៉ុន្មានដែលអាហារនោះមាន។
ឮ
នេះជាកាឡូរី ដែលមានក្នុងមួយក្រាមនៃ ៖
– ស្ករមួយក្រាមស្មើនឹង ៤ កាឡូរី
– ប្រូតេអ៊ីនមួយក្រាម មាន ៤ កាឡូរី
– ខ្លាញ់មួយក្រាម មាន ៩ កាឡូរី។
នេះបានន័យថា ប្រសិនបើអ្នកដឹងថាតើប៉ុន្មានក្រាមនៃអាហារនីមួយៗនៅក្នុងអាហារនោះ អ្នកអាចគិតពីកាឡូរីសរុបបាន។
កុមារភាគច្រើនមិនត្រូវការវានោះទេ ប៉ុន្តែ កុមារទាំងអស់អាចទទួលបានប្រយោជន៍ពីការញ៉ាំអាហារដែលផ្តល់នូវសុខភាព អាហារដែលមានលំនឹង ដែលរួមមានបរិមាណត្រឹមត្រូវនៃកាឡូរី មិនច្រើនពេក ហើយក៏មិនតិចពេកនោះ៕