ការកន្តួលដោយខោទឹកនោម កើតមានជាទូទៅនោះ ហើយជាធម្មតា វានឹងបាត់ទៅវិញដោយការថែទាំនៅផ្ទះ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
យ៉ាងណាមិញ ការកន្តួលដោយសារខោទឹកនោម ដែលបង្កឡើងដោយមេរោគផ្សិតអាចជាបញ្ហាធ្ងន់ធ្ងរ ហើយអាចត្រូវការការយកចិត្តទុកដាក់ពីគ្រូពេទ្យ។
មន្ទីរពេទ្យកុមារ Boston បាននិយាយណែនាំពីរោគសញ្ញាគម្រាមកំហែង ដូចខាងក្រោមនេះ ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
– ការវិវត្តនៃការឈឺ ឬពងទឹកដែលធំទៅៗលើសពី ២៥ មីលីម៉ែត្រ
– កន្តួលដែលមិនបានធូរស្រាលសោះ អំឡុងពេល ៣ ថ្ងៃ ឬកន្តួលដែលចាប់ផ្តើមហូរឈាម ឬប្រែជាក្រហម
– បង្កើតបានជាពងទឹក
– កន្តួលដែលរាលដាលលើសពីតំបន់ដែលខោទឹកនោមមាន ឬប៉ះពាល់ដល់ដំណេករបស់កុមារ
– មានគ្រុនក្តៅ ដោយមិនដឹងពីហេតុផល៕