ទោះបីជាមិនមានការព្យាបាលជាក់លាក់សម្រាប់ការឈឺបំពង់កដែលបណ្តាលមកពីវីរុសផ្តាសាយក្តី មានមធ្យោបាយជាច្រើន ដើម្បីជួយអ្នកឲ្យមានអារម្មណ៍សុខស្រួលឡើងវិញ។
ការផឹកទឹកដោះគោក្តៅៗ ការខ្ពុរមាត់ជាមួយនឹងទឹកអំបិលក្តៅ ឬការប្រើឱសថគ្មានវេជ្ជបញ្ជាអាចបន្ថយរោគសញ្ញានៃការឈឺចាប់ ឬគ្រុនក្តៅ។ នៅពេលអ្នកឈឺដោយមានជំងឺផ្តាសាយ វាក៏មានសារៈសំខាន់ក្នុងការសម្រាកឲ្យបានគ្រប់គ្រាន់ បរិភោគអាហារដែលផ្តល់សុខភាព និងផឹកទឹកឲ្យបានច្រើន។
យ៉ាងណាមិញ ដើម្បីបន្ធូរបន្ថយអាការៈ និងផលវិបាកនៃរោគពងបែកមាត់ ឬការឈឺបំពង់ក យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់។
កាល់សិបទីន © ជាឱសថបៀបបំបាត់ការឈឺចាប់បំពង់ក និងព្យាបាលជំងឺពងបែកមាត់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ លោកអ្នកបៀមម្តងមួយគ្រាប់ ហើយអាចប្រើបានពី ៣ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ។
យ៉ាងណាមិញ សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕