ចែករំលែក
  • 20
  •  
  •  

កត្តាសំខាន់បំផុត ដើម្បីព្យាបាលការស្ងួតច្រមុះ គឺព្យាបាលបញ្ហាសួត ព្រោះបញ្ហាដែលបង្កប់ពីខាងក្រោយនៃការស្ងួតច្រមុះ គឺបញ្ហាសួត។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ច្រមុះ គឺជាផ្នែកមួយដ៏មានតម្លៃនៃប្រព័ន្ធដង្ហើម ព្រោះវាត្រង និងផ្សើមខ្យល់មុនពេលចូលក្នុងសួត។ កាលណាច្រមុះស្ងួត ស្មើនឹងសួតស្ងួត។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ជាធម្មតា ច្រមុះស្ងួត បណ្តាលមកពីអាកាសធាតុស្ងួត អាលែកស៊ី ការប្រើថ្នាំបំបាត់ការតឹងច្រមុះ ឬថ្នាំមួយចំនួនទៀត។ ដូច្នេះ ដើម្បីព្យាបាលបញ្ហាស្ងួតច្រមុះ អ្នកអាចធ្វើតាមការណែនាំដូចខាងក្រោម ៖

• ជំហានទី ១ ៖ បញ្ឈប់ការប្រើប្រាស់ថ្នាំដែលធ្វើឲ្យអ្នកស្ងួតច្រមុះ
• ជំហានទី ២ ៖ ញ៉ាំទឹកឲ្យបានច្រើន ដើម្បីកុំឲ្យខ្លួនអ្នកខ្វះជាតិទឹក ដែលយ៉ាងហោចណាស់ឲ្យបាន ២ លីត្រក្នុងមួយថ្ងៃ
• ជំហានទី ៣ ៖ ប្រើថ្នាំបាញ់ ដែលមានជាតិសេរ៉ូមប្រៃ ដើម្បីផ្តល់សំណើមដល់ច្រមុះ៕