រាងកាយរបស់យើងត្រូវការជាតិស្ករផ្គត់ផ្គង់ដែលមានស្ថេរភាពមួយក្នុងគោលបំណងដើម្បីឲ្យវាមានដំណើរការបានត្រឹមត្រូវ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ប្រសិនបើកម្រិតនៃជាតិស្ករចុះទាបពេក វាអាចបង្កឲ្យមានប៉ះពាល់ទៅលើខួរក្បាលរបស់អ្នកដូចជា ៖
• វង្វេង ឬអសមត្ថភាពក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ
• ស្រវាំងភ្នែក
• ប្រកាច់
• សន្លប់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
រោគសញ្ញា ដែលអាចកើតមាន មុនពេលប៉ះពាល់ដល់ខួរក្បាលមានដូចជា ៖
• ញ័រទ្រូង
• ញ័រដៃ
• ឆាប់ភ័យ
• បែកញើស
• ឃ្លាន។
ប្រសិនបើមិនធ្វើការព្យាបាល នោះវាអាចនាំឲ្យ ៖
• ប្រកាច់
• ការបាត់បង់ស្មារតី
• អាចឈានដល់ស្លាប់ ចំពោះអ្នកជំងឺទឹកនោមផ្អែម៕