ប្រសិនបើអ្នកមានផ្ទៃពោះ ឬកំពុងតែគិតថាចង់មានផ្ទៃពោះ អ្នកគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីថ្នាំរបស់អ្នក។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
សូមកុំឈប់ ឬផ្លាស់ប្តូរថ្នាំដោយខ្លួនអ្នកឲ្យសោះ។ នេះរួមមានថ្នាំសម្រាប់ជំងឺធ្លាក់ទឹកចិត្ត ជំងឺហឺត ជំងឺទឹកនោមផ្អែម ជំងឺឆ្កួតជ្រូក និងបញ្ហាសុខភាពដទៃទៀត។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការមិនបានប្រើថ្នាំដែលអ្នកត្រូវការ នឹងអាចប៉ះពាល់ដល់អ្នក និងកូនរបស់អ្នកជាងការប្រើថ្នាំរបស់អ្នក។
ប្រសិនបើស្ត្រីមានជំងឺទឹកនោមផ្អែម ហើយមិនប្រើថ្នាំរបស់គាត់អំឡុងពេលមានផ្ទៃពោះនោះទេ គាត់នឹងបង្កើនហានិភ័យនៃការរលូតកូន និងកូនមិនគ្រប់លក្ខណៈ។ ប្រសិនបើជំងឺហឺត និងជំងឺលើសឈាម មិនត្រូវបានគ្រប់គ្រងអំឡុងពេលមានផ្ទៃពោះនោះទេ បញ្ហាធ្ងន់ធ្ងរលើទារកអាចកើតមាន៕