នៅក្នុងវិស័យវេជ្ជសាស្រ្តពាក្យថា មានប្រព័ន្ធភាពស៊ាំ គឺមានន័យថា អ្នកមានភាពធន់បានទៅនឹងការបង្កមេរោគ ឬជំងឺជាក់លាក់ណាមួយ។ ដូច្នេះ ប្រសិនបើអ្នកមានជំងឺច្រើន នោះមានន័យថាប្រព័ន្ធការពាររាងកាយរបស់អ្នកគឺមិនល្អ ហើយអ្នកមានឱកាសកាន់តែច្រើនក្នុងការបង្ករោគនានា។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
មានកត្តាជាច្រើនដែលប៉ះពាល់ដល់ការឆ្លើយតបរបស់រាងកាយទៅនឹងការឈ្លានពានពីខាងក្រៅ។ ដោយសារតែអាហារូបត្ថម្ភដែលត្រឹមត្រូវ គឺជាផ្នែកមួយនៃប្រព័ន្ធការពាររាងកាយមានសុខភាពល្អ ផ្ទះបាយ គឺជាកន្លែងដ៏ល្អឥតខ្ចោះ ដែលមានឱសថដែលអាចជំរុញសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺបាន។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
សារធាតុ carotene ក៏ដូចជាសារធាតុ beta carotene ត្រូវបានរកឃើញមាននៅក្នុងការ៉ុត និងបន្លែដែលមានស្លឹកពណ៌ក្រហម លឿង ទឹកក្រូច និងបៃតងងងឹតផ្សេងទៀត គឺជាអ្នកការពារនៃប្រព័ន្ធភាពស៊ាំជាពិសេស គឺក្រពេញthymus។
សារធាតុ carotenes ពង្រឹងការផលិតកោសិកាឈាមស ហើយការសិក្សាជាច្រើនបានបង្ហាញថាការបរិភោគអាហារដែលសម្បូរសារធាតុ beta-carotene អាចជួយឲ្យរាងកាយប្រឆាំងនឹងការឆ្លងមេរោគបានកាន់តែងាយស្រួល។
ចំណែកឯខ្ទឹមស និងការ៉ុត ត្រូវបានគេស្គាល់ថាមានសម្មត្ថភាពប្រឆាំងនឹងបាតេរី និងវីរុសបាន។ វាត្រូវបានគេគិតថាអាចជួយការពារបាន សូម្បីតែជំងឺមហារីកក៏ដោយ។ ក្រុមអ្នកស្រាវជ្រាវបានគិតថា អត្ថប្រយោជន៍ទាំងនេះ គឺមកពីប្រសិទ្ធិភាពដ៏អស្ចារ្យរបស់ខ្ទឹមសនៅលើប្រព័ន្ធការពាររាងកាយ៕