ជារឿយៗ មិនមានរោគសញ្ញានៃជំងឺតម្រងនោមលើអ្នកជំងឺទឹកនោមផ្អែមថ្មីៗនោះទេ។ នៅពេលដែលមុខងារតម្រងនោមកាន់តែធ្ងន់ធ្ងរទៅៗ រោគសញ្ញាអាចរួមមាន ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
– ហើមដៃ ជើង និងមុខ
– បញ្ហានៃការគេង ឬបញ្ហានៃការផ្ចង់អារម្មណ៍
– ថយចុះចំណង់ញ៉ាំអាហារ
– ចង្អោរ
– ខ្សោយ
– រមាស់ (ជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ) ហើយស្បែកស្ងួតខ្លាំង
– ងងុយគេង
– ភាពខុសធម្មតានៃចង្វាក់បេះដូង ដោយសារតែកើនឡើងប៉ូតាស្យូមនៅក្នុងឈាម
– ឈឺសាច់ដុំ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
នៅពេលដែលមានការខូចខាតតម្រងនោមបន្តិចម្តងៗ តម្រងនោមរបស់អ្នកមិនអាចកម្ចាត់កាកសំណល់ចេញពីឈាម។ បន្ទាប់មកកាកសំណល់ចាល់នៅក្នុងខ្លួន និងអាចដល់កម្រិតពុល។ អ្នកដែលមានកម្រិតពុលខ្លាំងជារឿយៗវង្វេងវង្វាន់ ឬសន្លប់៕