ជាទូទៅ ការស្អកក ត្រូវបានបង្កឡើងដោយការរលាក ឬគ្រោះថ្នាក់ទៅលើខ្សែបំពង់សម្លេង។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
បំពង់សម្លេង គឺផ្នែកមួយនៃប្រដាប់ដកដង្ហើមដែលមានខ្សែបំពង់សម្លេង។ ខ្សែបំពង់សម្លេង គឺជាមានសាច់ដុំពីររាងជាអក្សរ V នៅក្នុងបំពង់សម្លេង។ នៅពេលដែលយើងច្រៀង ឬនិយាយ ខ្សែបំពង់សម្លេងញ័រ និងបង្កើតជាសំលេង។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការស្អក អាចត្រូវបានបង្កឡើងដោយបញ្ហាជាច្រើនផងដែរ។ មូលហេតុទូទៅបំផុតនៃការស្អក គឺការរលាកបំពង់សម្លេងស្រួចស្រាវ ដែលត្រូវបានបង្កឡើងជារឿយៗដោយការឆ្លងមេរោគនៅនឹងផ្លូវដង្ហើមខាងលើ ហើយមិនសូវជាញឹកញាប់ពីការប្រើប្រាស់វាច្រើនដូចជាការច្រៀងជាដើម។
មូលហេតុដទៃទៀតនៃការស្អករួមមាន ៖
– មានកើតដុំនៅនឹងខ្សែរបំពង់សម្លេង
– ការច្រាលអាស៊ីតក្រពះចូលក្នុងបំពង់អាហារ
– អាលែកហ្ស៊ី
– ការហឺតនូវខ្យល់ស្ងួតដែលនាំឲ្យរលាក
– ការជក់បារី
– បញ្ហានៃក្រពេញទីរ៉ូអ៊ីត
– គ្រោះថ្នាក់ខ្សែបំពង់សម្លេង
– បញ្ហាប្រព័ន្ធប្រសាទ
– ជំងឺមហារីកបំពង់សម្លេង៕