ស្រែងកង្កែប ត្រូវបានបង្កឡើងដោយមេរោគផ្សិតដែលរីកលូតលាស់នៅលើស្បែក។ នៅពេលដែលពពួកមេរោគផ្សិតស្ថិតនៅ វារាលដាលមើលទៅដូចជាកងរង្វង់។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ផ្នែកកណ្តាលនៃរង្វង់អាចឃើញច្បាស់ ខណៈដែលរង្វង់ថ្មីនៃការឆ្លងមេរោគវិវត្តនៅគែមនៃរង្វង់ចាស់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
កុមារ ជាទូទៅមានបញ្ហានេះ។ ស្រែងកង្កែបនៅលើលលាដ៍ក្បាលរាលដាលពីកុមារម្នាក់ទៅកុមារម្នាក់ទៀតនៅពេលដែលកុមារចែករំលែកមួកគ្នាពាក់ ឬក្រាស់សិតសក់។
ស្រែងនៅលើខ្លួនអាចត្រូវបានចម្លងតាមកន្សែង សម្លៀកបំពាក់ ឬសម្ភារៈលេងកីឡាផ្សេងៗ។
អនាម័យផ្ទាល់ខ្លួន គឺជារឿងសំខាន់ក្នុងការការពារការចម្លងនៃជំងឺនេះ។ ឆ្កែ និងឆ្មាអាចត្រូវបានឆ្លងជាមួយនឹងរោគស្រែងដែរ ហើយវាអាចចម្លងទៅមនុស្សម្នាក់ដោយការប៉ះពាល់ផ្ទាល់៕