ការថែរក្សាអនាម័យបានល្អ នឹងជួយទប់ស្កាត់ពពួកផ្សិត និងជួយព្យាបាលបញ្ហារមាស់ ឬការឡើងកន្តួលក្រហមលើប្រដាប់ភេទ។
លាងសម្អាតលិង្គឲ្យបានស្អាត
ការលាងសម្អាតប្រដាប់ភេទដោយទឹកក្តៅឧណ្ហៗ ជាពិសេសនៅតំបន់លិង្គឲ្យបានស្អាតល្អអាចជួយបង្ការ ឬព្យាបាលជំងឺបុរសបាន។ ហើយត្រូវធានាថា អ្នកបានជូតសម្អាត ស្ងួតបន្ទាប់ពីលាងសម្អាត។ ប៉ុន្តែ ចូរជៀសវាងការប្រើសាប៊ូងូតទឹកខ្លាំងៗ ពីព្រោះអាចធ្វើឲ្យបញ្ហាកាន់តែអាក្រក់ឡើងៗ។
ព័ត៌មានជំនួយ សម្រាប់ការថែរក្សាអនាម័យល្អរួមមាន ៖
1. លាងលិង្គដោយប្រុងប្រយ័ត្នដោយប្រើទឹកក្តៅឧណ្ហៗ
2. កុំប្រើជែល ឬសាប៊ូលើប្រដាប់បន្តពូជ ដោយសារតែវាអាចបណ្តាលឲ្យរលាក
3. ជូតឲ្យលិង្គស្ងួតដោយប្រុងប្រយ័ត្ន បន្ទាប់ពីលាងសម្អាត
4. ស្លៀកខោក្រណាត់កប្បាសរលុងៗ ដើម្បីជួយរក្សាផ្ទៃប្រដាប់បន្តពូជឲ្យស្ងួត និងត្រជាក់៕