កូនក្មេងពិតជារពឹសខ្លាំងណាស់ ហើយការរលាកទឹកក្តៅ គឺជាបញ្ហាមួយដែលគេឧស្សាហ៍ជួបប្រទះ ដូច្នេះ ការណែនាំខាងក្រោមនេះ ពិតជាល្អសម្រាប់ឪពុកម្តាយគ្រប់រូប។
ប្រសិនបើការរលាកតិចតួច ឬតិចជាង ៧ សង់ទីម៉ែត្រ ជាធម្មតា អាចត្រូវបានថែទាំនៅផ្ទះបាន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ក្រុមគ្រូពេទ្យជំនាញបានបង្ហាញពីរបៀបថែទាំ និងព្យាបាលការរលាកទឹកក្តៅលើកូនក្មេងដូចខាងក្រោម ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
– ដាក់កន្លែងរលាកទៅក្នុងទឹកត្រជាក់ (ឬសង្កត់កន្សែងត្រជាក់) រហូតដល់កន្លែងរលាកលែងឈឺទៀតនៅពេលដែលទឹក ឬកន្សែងត្រជាក់ត្រូវបានដកចេញ (សូមកុំដាក់ទឹកកកលើកន្លែងរលាក)
– ប្រើបង់រុំស្អាតដើម្បីរុំកន្លែងរលាក (ចៀសវាងប្រើសំភារៈដែលអាចធ្វើឲ្យជាប់នឹងរបួស)
– សូមប្រើថ្នាំបំបាត់ការឈឺចាប់ ប្រសិនបើឈឺខ្លាំង
– សូមកុំបំបែកពងទឹក ឬគ្រប់កន្លែងរលាកជាមួយនឹងប្រេងជាដើមនោះ៕