ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ហើយស្រាប់តែមានជំងឺអុតស្វាយ អ្នក និងទារកប្រាកដណាស់ មានការប្រឈមនឹងហានិភ័យសុខភាពយ៉ាងធ្ងន់ធ្ងរ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការមានជំងឺអុតស្វាយក្នុងអំឡុងពេលមានផ្ទៃពោះ ស្រ្តីជាម្តាយងាយនឹងមានការវិវត្តជាជំងឺរលាកសួត ខណៈដែលទារកក្នុងផ្ទៃអាចមានហានិភ័យនានាដែលអាស្រ័យលើអាយុនៃគភ៌។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ប្រសិនបើអុតស្វាយកើតមាននៅក្នុង ២០ សប្តាហ៍ដំបូងនៃផ្ទៃពោះ ជាពិសេសនៅរវាងសប្តាហ៍ ៨ និងទី ២០ ទារកអាចប្រឈមនឹងហានិភ័យតិចតួចនៃពិការភាពពីកំណើតដ៏ធ្ងន់ធ្ងរ។

ក្រៅពីនេះ ទារកទាំងនោះអាចមានបញ្ហាដូចជា ៖
• មានស្លាកស្នាមនៅលើស្បែក
• មានទម្ងន់តិចពេកពេលកើត
• បញ្ហាប៉ះពាល់ដល់ដៃ ជើង ខួរក្បាល និងភ្នែក។

ប្រសិនបើអុតស្វាយបានកើតមាននៅប៉ុន្មានថ្ងៃមុនពេលសម្រាល ទារកអាចកើតមកជាមួយនឹងការឆ្លងមេរោគដ៏គំរាមកំហែងដល់អាយុជីវិត។ ប្រសិនបើអ្នកប្រឈមនឹងជំងឺអុតស្វាយអំឡុងពេលមានផ្ទៃពោះ ហើយអ្នកមិនបានចាក់ថ្នាំបង្ការជាមុន សូមទាក់ទងទៅគ្រូពេទ្យរបស់អ្នកភ្លាម។ គ្រូពេទ្យនឹងចាក់សេរ៉ូមដែលមានអង់ទីករប្រឆាំងទៅនឹងមេរោគអុតស្វាយដល់អ្នក៕

Loading...