អ្នកអាចដាស់ទារកកំពុងតែគេងមកបំបៅបានដោយអាស្រ័យលើអាយុ ទម្ងន់ និងសុខភាពរួមរបស់ទារក។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ទារកភាគច្រើនបានស្រកទម្ងន់ក្នុងពេលប៉ុន្មានថ្ងៃដំបូងបន្ទាប់ពីកំណើត។ រហូតដល់ទារកអាចឡើងទម្ងន់ដែលបាត់បង់នេះ ជាធម្មតាក្នុងរយៈពេលមួយទៅពីរសប្តាហ៍បន្ទាប់ពីកំណើត វាជាការសំខាន់ក្នុងការបំបៅឲ្យបានញឹកញាប់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
នេះមានន័យថា អ្នកអាចដាស់ទារកមកបំបៅម្តងម្កាល ជាពិសេសប្រសិនបើគេគេងច្រើនជាងបួនម៉ោង។
នៅពេលដែលទារកមានការឡើងទម្ងន់ធម្មតា ជាទូទៅសូមរង់ចាំរហូតដល់គេភ្ញាក់ឡើងដោយខ្លួនឯង។ ទារកភាគច្រើនត្រូវការបៅ ៨ ទៅ ១២ ដងក្នុងមួយថ្ងៃ ដែលប្រហែលជាត្រូវបៅរៀងរាល់ពីរទៅបីម៉ោងម្តង។
ខណៈពេលដែលភ្ញាក់ដឹងខ្លួន ទារកប្រហែលជាហាក់ដូចជាមានអារម្មរណ៏មិនល្អ ហើយការបំបៅឲ្យបានឆាប់ គឺមានសារៈសំខាន់ដោយមានហេតុផល ២ យ៉ាង ៖
• យំ គឺជាសញ្ញានៃការឃ្លាន៖ បំបៅឲ្យបានកាន់តែឆាប់ អ្នកទំនងជានឹងមិនចាំបាច់លួងទារកច្រើនពេកនោះទេ។ រកមើលពីសញ្ញានៃភាពឃ្លានដូចជាកូរពោះ ឡេះឡះ ជញ្ជក់មាត់ និងមានចលនាបបូរមាត់។
• ជួយបង្កើនការផលិតទឹកដោះ៖ ប្រសិនបើអ្នកបំបៅដោះកូន ការបំបៅញឹកញាប់នឹងជួយអ្នកឲ្យបង្កើនការផលិតទឹកដោះ៕