ជំងឺឬសដូងបាតគឺជាការហើម និងរលាកសសៃឈាមនៅក្នុងរន្ធគូថ។ ឬសដូងបាតអាចបណ្តាលមកពីការប្រឹងនៅក្នុងអំឡុងពេលបន្ទោបង់ ឬដោយសារការឡើងសម្ពាធនៅលើសរសៃឈាមទាំងនេះក្នុងអំឡុងពេលមានផ្ទៃពោះ នឹងអាចមានមូលហេតុដទៃទៀត។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ឬសដូងបាត អាចមានទីតាំងស្ថិតនៅផ្នែកខាងក្នុងរន្ធគូថ (ឬសដូងបាតខាងក្នុង) ឬលើស្បែកនៅជុំវិញរន្ធគូថ(ឬសដូងបាតខាងក្រៅ)។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ឬសដូងបាត គឺជាជំងឺដែលកើតមានច្រើន។ ផលវិបាកធ្ងន់ធ្ងរនៃជំងឺឬសដូងបាត គឺកម្រ ប៉ុន្តែអាចមានដូចជា៖
• ភាពស្លេកស្លាំង៖ ការបាត់បង់ឈាមរ៉ាំរ៉ៃពីឬសដូងបាតអាចនឹងបណ្តាលឲ្យមានភាពស្លេកស្លាំង នៅក្នុងពេលដែលអ្នកមិនមានកោសិកាឈាមក្រហមដែលមានសុខភាពល្អគ្រប់គ្រាន់ ដើម្បដឹកនាំអុកស៊ីសែនទៅឲ្យកោសិកា។ នេះអាចបណ្តាលឲ្យមានភាពអស់កម្លាំង និងភាពទន់ខ្សោយ។
• រមួលឬសដូងបាត៖ ប្រសិនបើការផ្គត់ផ្គង់ឈាមទៅឲ្យឬសដូងបាតខាងក្នុងត្រូវបានកាត់ផ្តាច់ ឬសដូងបាតនោះអាចរមួលដែលអាចបង្កឲ្យមានការឈឺចាប់យ៉ាងខ្លាំង និងនាំឥឲ្យមានការស្លាប់ជាលិកាក្លាយជាដំបៅ៕