ប្រសិនបើកូនរបស់អ្នក មានការឈឺចាប់ត្រង់ផ្នែកម្ខាងនៃចង្កេះ ឈាមនៅក្នុងទឹកនោម ឬមានរោគសញ្ញានានានៃគ្រួសក្នុងតម្រងនោមនោះ សូមទៅជួបគ្រូពេទ្យឲ្យបានឆាប់។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ប្រសិនបើកូនរបស់អ្នកមានការឈឺចាប់ ស្របជាមួយនឹងការចង្អោរ ក្អួត ក្តៅខ្លួន ឬញាក់ ឬមានបញ្ហានៃការនោម សូមស្វែងរកការសង្គ្រោះអោយបានឆាប់។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺគ្រួសក្នុងតម្រងនោម គ្រូពេទ្យនឹងសួរអំពីរោគសញ្ញា និងរយៈពេលដែលពួកគេមានរោគសញ្ញា ចំណីអាហាររបស់កូនអ្នក កត្តាដែលអាចបណ្តាលអោយខ្វះជាតិទឹក ប្រវត្តិគ្រួសារនៃជំងឺគ្រួសក្នុងតម្រងនោម និងប្រវត្តិនានានៃជំងឺ ឬបញ្ហាដែលប៉ះពាល់ដល់តម្រងនោម ឬប្រព័ន្ធបង្ហូរទឹកនោម។

គ្រូពេទ្យ នឹងធ្វើការពិនិត្យរាងកាយ និងអាចសុំការពិនិត្យឈាម ទឹកនោម ឬមុខងារនៃតម្រងនោម ដើម្បីមើលថាតើ គ្រួសក្នុងតម្រងនោមមានឬយ៉ាងណា។

រូបភាពវេជ្ជសាស្ត្រ ដូចជាការថតអេកូ ការថតកាំរស្មីអ៊ិច ឬថតស្គេន ជារឿយៗ ត្រូវបានប្រើប្រាស់ ដើម្បីមើលបានច្បាស់នូវតម្រងនោម។ ប្រសិនបើមានគ្រួស រូបភាពអាចបង្ហាញពីទំហំ និងទីតាំងពិតប្រាកដ ដែលនឹងជួយគ្រូពេទ្យសម្រេចចិត្តនូវការព្យាបាលដ៏ល្អបំផុត៕