ទឹកដោះម្តាយ មានវីតាមីនជាច្រើន ដូចជាជាតិដែក ដែលងាយនឹងស្រូបផងដែរ។ ជាតិដែកពីទឹកដោះម្តាយ នឹងគ្រប់គ្រាន់រហូតដល់កូនរបស់អ្នកចាប់ផ្តើមញ៉ាំគ្រាប់ធញ្ញជាតិ ដែលសម្បូរទៅដោយជាតិដែកជុំវិញអាយុ ៦ ខែ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
កុមារទាំងអស់ត្រូវការថ្នាំគ្រាប់វីតាមីន D បន្ថែម។ វីតាមីន D ត្រូវបានបន្ថែមទៅក្នុងទឹកដោះគោ ហើយកុមារដែលបៅដោះម្តាយ ត្រូវការវីតាមីន D បន្ថែមប្រចាំថ្ងៃ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
សារជាតិចិញ្ចឹម អាចត្រូវបានបង្កើតដោយខ្លួនឯង នៅពេលដែលស្បែកត្រូវបានប៉ះពាល់ទៅនឹងពន្លឺថ្ងៃ ប៉ុន្តែ វាមិនមានសុវត្ថិភាពសម្រាប់ទារក ដែលមានអាយុ ៦ ខែក្នុងការប៉ះពន្លឺថ្ងៃផ្ទាល់នោះទេ។ ក្រោយពីអាយុ ៦ ខែ កុមារគួរតែប្រើផលិតផលការពារកម្តៅថ្ងៃនៅពេលដែលត្រូវថ្ងៃ ដែលរារាំងសមត្ថភាពនៃខ្លួនដើម្បីបង្កើតវីតាមីន D។ ដូចនេះ ទារកដែលបៅដោះម្តាយដំបូង គួរតែត្រូវបានផ្តល់វីតាមីនប្រចាំថ្ងៃ។
ក្រុមគ្រូពេទ្យកុមារអាមេរិច បានបញ្ជាក់ថា កុមារមិនថាបៅដោះម្តាយ ឬបៅទឹកដោះគោនោះទេ មិនត្រូវការថ្នាំបន្ថែមហ្វ្លអររ៉ាយ អំឡុងពេល ៦ ខែដំបូងនោះទេ។ ចាប់ពីអាយុ ៦ ខែឡើងទៅ កុមារត្រូវការថ្នាំគ្រាប់ហ្វ្លអររ៉ាយ តែនៅពេលដែលទឹកផ្គត់ផ្គង់កំពុងតែធ្វើអោយខ្វះខាតធ្ងន់ធ្ងរចំពោះហ្វ្លអររ៉ាយ។
ឧទាហរណ៍ ទឹកដប អាចមិនមានហ្វ្លអររ៉ាយ ហើយទឹកចេញពីក្បាលរ៉ូប៊ីណេនៅកន្លែងមួយចំនួន ក៏មិនមានហ្វ្លអររ៉ាយផងដែរ។
វាអាចជារឿងគ្រោះថ្នាក់ ដើម្បីផ្តល់ថ្នាំគ្រាប់ហ្វ្លអររ៉ាយចំពោះកុមារ ដែលមានហ្វ្លអររ៉ាយគ្រប់គ្រាន់នោះ ដូចនេះ វាជារឿងសំខាន់ ដើម្បីមើលពីសមាសធាតុនៃហ្វ្លអររ៉ាយ។ យ៉ាងណាមិញ សូមសួរគ្រូពេទ្យអំពីតម្រូវការរបស់កូនអ្នក៕