បើទោះបីជា គេណែនាំ មិនអោយអ្នកទទួលទានកាហ្វេ លើសពីបួនពែង ក្នុងមួយថ្ងៃក៏ដោយ ប៉ុន្តែ មានមនុស្សមួយចំនួន អាចទទួលឥទ្ធិពលយ៉ាងខ្លាំង សូម្បីតែ ការញុំាកាហ្វេតិចតួចបំផុត។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ប្រសិនបើអ្នកជាមនុស្សដែលឆាប់ទទួលរងឥទ្ធិពលពីកាហ្វេ នោះអ្នក គួរតែកំណត់ការទទួលទានកាហ្វេរបស់អ្នក ឱ្យបាននៅត្រឹមតែមួយពែង ឬតែមួយពែងទៅបានហើយ។

ជាពិសេស ប្រសិនបើអ្នក គ្រាន់តែទទួលទាននៅក្នុងបរិមាណតិចប៉ុណ្ណោះ ប៉ុន្តែ វាអាចធ្វើឱ្យអ្នកនៅមិនសុខ ពិបាកនៅក្នុងខ្លួន ឬគេងមិនលក់។ វាជាការសំខាន់ណាស់ ដែលអ្នកគួរតែតាមដាន ការទទួលទានកាហ្វេប្រចាំថ្ងៃរបស់អ្នក។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

សម្រាប់មនុស្សមួយចំនួនដែលទទួលទានកាហ្វេ ម្តងម្កាល នៅពេលដែលអ្នកទទួលទាន វាតែងបង្កឱ្យអ្នក មានអាការៈមិនសូវស្រួលខ្លួន។

លើសពីនេះ កត្តាមួយចំនួនដែលអាចជះឥទ្ធិពលដល់កម្រិត នៃការទទួលទានកាហ្វេរបស់អ្នកគឺ អាយុ ទម្ងន់ដងខ្លួន លក្ខខណ្ឌសុខភាព និងការប្រើប្រាស់ថ្នាំ។ មួយវិញទៀត អ្នកស្រារជ្រាវបានបង្ហាញថា បុរស គឺងាយនឹងទទួលរងឥទ្ធិពល ពីការទទួលទានកាហ្វេជាងស្រ្តី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង