ទោះបីជាស្ត្រីមានផ្ទៃពោះ និងកុមារ ងាយនឹងពុលឡានក៏ដោយ ប៉ុន្តែអ្នកគ្រប់គ្នាដែលកំពុងតែធ្វើដំណើរ គឺសុទ្ធសឹងជាមានហានិភ័យនឹងការពុលឡានទាំងអស់។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ចំពោះអ្នកដែលធ្វើដំណើរលើទូកវិញ ការពុលទូកអាចត្រូវបានគេចាត់ទុកជាទម្រង់មួយនៃការពុលផងដែរ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
កត្តាហានិភ័យដទៃទៀតរួមមានអ្នកដែលមានអារម្មណ៍នឹងការខ្លាចមនុស្ស ឬថប់បារម្ភអំពីការធ្វើដំណើរ អារម្មណ៍នៃការធ្វើដំណើរ ដកដង្ហើមមិនគ្រប់អំឡុងពេលធ្វើដំណើរ និងមិនមានលទ្ធភាពក្នុងការមើលបរិយាកាសក្រៅបង្អួចឡានដើម្បីជួយ។
ការពុលឡាន ត្រូវបានបង្កឡើងដោយសញ្ញាលាយគ្នាដែលបញ្ចូនទៅខួរក្បាល ដោយភ្នែក និងត្រចៀក។ ប្រសិនបើអ្នកមិនអាចឃើញអ្វីៗដែលអារម្មណ៍របស់ខ្លួនអ្នកដឹងទេនោះ ឬប្រសិនបើអ្នកមិនអាចមានអារម្មណ៍អ្វីពីដែលភ្នែករបស់អ្នកបានឃើញទេនោះ បន្ទាប់មកវាហាក់ដូចជា ខួរក្បាលនឹងបញ្ចូនសញ្ញាចូលគ្នា និងមនុស្សនឹងវិវត្តទៅជាមានរោគសញ្ញានៃការពុលឡាន៕