ការស្រាវជ្រាវមួយបានរកឃើញថា អ្នកជំងឺមហារីកសុដន់ដែលគេងមិនគ្រប់គ្រាន់ និងស្រមុកញឹកញាប់ មុននឹងធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកនោះ លេចឡើងថាមានការថយចុះអត្រានៃការរស់រានមានជីវិត។
គ្រប់ស្ត្រីទាំងអស់បានផ្តល់នូវព័ត៌មានអំពីចំនួននៃទិដ្ឋភាពនៃការគេងពីមុនរបស់ពួកគេទៅនឹងការនឹងការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីក ដែលរួមមានបរិមាណនៃការគេងដែលពួកគេទទួលបាន ថាតើពួកគេបានស្រមុកឬយ៉ាងណា និងប្រវត្តិនៃការគេងមិនលក់នានាទៀត។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលបានគេងតិចជាង ៦ ម៉ោងក្នុងមួយយប់ និងស្រមុកញឹកញាប់ មានឳកាសទ្វេដងនៃការព្យាករណ៍ទៅថ្ងៃក្រោយមិនល្អ បើធៀបទៅនឹងស្ត្រីដែលមិនមានកត្តាទាំងនេះ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការស្រាវជ្រាវស្រដៀងគ្នាមួយត្រូវបានឃើញក្នុងចំណោមស្ត្រីដែលមានជំងឺមហារីកសួត ទោះបីជាឥទ្ធិពលមិនច្រើនដូចទៅនឹងស្ត្រីដែលមានជំងឺមហារីកសុដន់ក៏ដោយ។
អ្នកស្រាវជ្រាវបាននិយាយថា លទ្ធផលរបស់យើងបានបង្ហាញថា រយៈពេលនៃការគេង គឺជារឿងសំខាន់សម្រាប់ការរស់រានមានជីវិតរបស់ជំងឺមហារីកសុដន់ ជាពិសេសចំពោះស្ត្រីដែលគេងស្រមុក។
ការគេងជារឿយៗត្រូវបានរំខាន ហើយការគេងមិនលក់គឺកើតមានថ្មី ចំពោះស្ត្រីដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ និងត្រូវបានព្យាបាលចំពោះជំងឺមហារីកសុដន់ និងជំងឺមហារីកដទៃទៀត។
ការគេងមិនលក់ គឺជារឿងទូទៅមួយ ប៉ុន្តែត្រូវបានព្យាបាល និងគ្រប់គ្រងបញ្ហាក្នុងចំណោមអ្នករស់រានមានជីវិតពីជំងឺមហារីកសុដន់៕