បញ្ហាដែលនាំឲ្យលិង្គមិនអាចរឹងកើតនោះ ច្រើនតែបណ្តាលមកពីលំហូររបស់ឈាមតែម្តង។ ដូច្នេះ បេះដូង គួរតែធ្វើយ៉ាងណារក្សាការងាររបស់ខ្លួនឲ្យបានល្អ សម្រាប់ការច្របាច់ឈាមទៅក្នុងខ្លួនបានគ្រប់គ្រាន់ ជាពិសេស ជំនួយដល់ការឡើងរឹងរបស់លិង្គតែម្តង។
អ្វីក៏ដោយឲ្យតែដាក់សម្ពាធកាន់តែខ្លាំងលើបេះដូង ដូចជា ការធាត់ជ្រុល ឬការជក់បារី សុទ្ធតែនាំឲ្យមានបញ្ហាដល់លិង្គទាំងអស់។
អ័រម៉ូនតេស្តូស្តេរ៉ូន គឺជាកត្តាទីពីរ ដែលមានសារៈសំខាន់សម្រាប់ធ្វើឲ្យលិង្គរឹង ហើយក៏មានរឿងចម្លែកៗជាច្រើនទៀត ដែលប៉ះពាល់ដល់ការផលិតរបស់វាដែរ។
បង្អែម
ការទទួលទានអាហារមានជាតិផ្អែម ដូចជា នំខេកមួយដុំ ឬទឹកក្រូចមួយកំប៉ុង ក៏អាចជាដើមហេតុនាំឲ្យកម្រិតជាតិស្ករក្នុងឈាមកើតឡើង ដូច្នេះ វានឹងទៅភ្ញោចអោយផលិតអ័រម៉ូនអាំងស៊ុយលីន។ ប៉ុន្តែ តាមការសិក្សាបានឲ្យដឹងថា ដំណើរការខាងលើនេះ បែរជាប៉ះពាល់ដល់ការផលិតរបស់អ័រម៉ូនតេស្តូស្តេរ៉ូនទៅវិញទេ។
ការគេងមិនបានល្អ
ការគេងរយៈពេល ៥ ម៉ោង ឬតិចជាងនេះក្នុងរយៈពេលមួយយប់ រយៈពេលពីរបីថ្ងៃ គឺគ្រប់គ្រាន់នឹងធ្វើឲ្យចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះបាន ១០ ភាគរយទៅហើយចំពោះបុរសវ័យក្មេងដែលមានសុខភាពល្អ។ ការគេង គឺជារឿងសំខាន់ណាស់សម្រាប់ការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន។
កូនតូចគេងក្នុងបន្ទប់ជាមួយ
តាមការសិក្សាបានឲ្យដឹងថា ការដែលឲ្យកូនតូចគេងក្នុងអង្រឹងក្នុងបន្ទប់ដេករបស់អ្នក ក៏អាចបន្ថយការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនចាប់ពី ៧ ភាគរយឡើងទៅដែរ។ អ្នកប្រហែលជាគិតថា នោះអាចជាបញ្ហាបណ្តាលមកពីការគេងមិនគ្រប់គ្រាន់។ ប៉ុន្តែ ការផ្លាស់ប្តូរអ័រម៉ូនដែលបណ្តាលមកពីការចំណាយពេលវេលានៅយប់បន្ទាប់ សម្រាប់កូនរបស់អ្នកទេ ទើបធ្វើឲ្យចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ។
រត់ហាត់ប្រាណច្រើនពេក
ការចំណាយពេលវេលារត់ហាត់ប្រាណចាប់ពី ៦៤ គីឡូម៉ែត្រឡើងទៅជារៀងរាល់សប្តាហ៍ អាចនឹងធ្វើឲ្យចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះរហូតដល់ ១៧ ភាគរយ។ ការដែលធ្វើការរត់ច្រើនពេកអាចធ្វើឲ្យរំខានដល់ការទំនាក់ទំនងរវាងខួរក្បាល និងក្រពេញសម្រាប់ផលិតអ័រម៉ូន ជាពិសេសអ័រម៉ូនភេទប្រុសតែម្តង៕