មនុស្សមួយចំនួនមានអារម្មណ៍ថា វិលមុខភ្លាមៗ មុននឹងពួកគេសន្លប់។ ពួកគេក៏អាចសម្គាល់ការប្រែប្រួលគំហើញ ចង្វាក់បេះដូងលោតលឿន បែកញើស និងចង្អោរ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកគិតថា អ្នកនឹងសន្លប់ អ្នកអាចធ្វើតាមជំហ៊ានដូចខាងក្រោម ៖
• ប្រសិនបើអាច សូមគេង ៖ នេះអាចជួយការពាររយៈពេលនៃការសន្លប់ ខណៈដែលវាអនុញ្ញាតឲ្យឈាមហូរទៅកាន់ខួរក្បាល។ សូមប្រាកដថា អ្នកឈរយឺតៗនៅពេលដែលអ្នកមានអារម្មណ៍ធូរស្រាល ប្តូរទីតាំងអង្គុយក្នុងរយៈពេលប៉ុន្មាននាទីដំបូង បន្ទាប់មកឈរ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
• អង្គុយដោយដាកក្បាលឲ្យទាបចន្លោះជង្គង់របស់អ្នក ៖ នេះនឹងជួយឈាមរត់ទៅកាន់ខួរក្បាល ទោះបីជាវាមិនល្អដូចនឹងគេងក៏ដោយ។ នៅពេលដែលអ្នកមានអារម្មណ៍ធូរស្រាល ធ្វើចលនាតិចៗទៅកាន់ទីតាំងអង្គុយ បន្ទាប់មកឈរ។
• កុំទុកឲ្យខ្លួនរបស់អ្នកខ្វះជាតិទឹក ៖ ផឹកទឹកឲ្យបានគ្រប់គ្រាន់ ជាពិសេសនៅពេលដែលខ្លួនកំពុងតែបាត់បង់ជាតិទឹកខ្លាំង ដែលត្រូវបានបង្កឡើងដោយបែកញើស ឬកំពុងតែស្ថិតនៅក្នុងអាកាសធាតុក្តី។ ផឹកទឹកឲ្យបានគ្រប់គ្រាន់មុន អំឡុងពេល និងក្រោយពេលធ្វើលំហាត់ប្រាណ ឬលេងកីឡា។
• រក្សាចរន្តឈាម ៖ ប្រសិនបើអ្នកត្រូវតែឈរ ឬអង្គុយក្នុងរយៈពេលយូរ ទាញសាច់ដុំជើងរបស់អ្នក ឬខ្វែងជើងរបស់អ្នកដើម្បីជួយជម្រុញដល់លំហូរឈាមទៅកាន់បេះដូង និងខួរក្បាលហើយព្យាយាមដើម្បីជៀសវាងការក្តៅជ្រុល ឬរមួលសាច់ដុំ៕