ជាទូទៅ ខ្លាញ់រុំបេះដូងនៅដំណាក់កាលដំបូង មិនសូវបញ្ចេញរោគសញ្ញាឱ្យយើងដឹងភ្លាមៗនោះទេ ។ ប៉ុន្តែ នៅពេលវាចាប់ផ្ដើមប៉ះពាល់ដល់មុខងារបេះដូង ឬធ្វើឱ្យសរសៃឈាមរួមតូច អ្នកអាចនឹងជួបប្រទះរោគសញ្ញាដូចខាងក្រោម ៖
១. រោគសញ្ញាទូទៅដែលគួរកត់សម្គាល់
-ណែនទ្រូង ឬថប់ដង្ហើម៖ មានអារម្មណ៍ថាដូចមានអ្វីមកសង្កត់លើទ្រូង ជាពិសេសនៅពេលធ្វើសកម្មភាពធ្ងន់ៗ ឬហាត់ប្រាណ។
-ឆាប់ហត់ខុសធម្មតា៖ ទោះបីជាធ្វើការងារស្រាលក៏មានអារម្មណ៍ថាអស់កម្លាំង និងដកដង្ហើមមិនចង់ដល់គ្នា។
-ចង្វាក់បេះដូងដើរមិនទៀង៖ ជួនកាលមានអារម្មណ៍ថាបេះដូងលោតញាប់ខុសធម្មតា ឬលោតខុសចង្វាក់ (Palpitations)។
-វិលមុខ ឬចង់សន្លប់៖ ដោយសារលំហូរឈាមទៅចិញ្ចឹមរាងកាយ និងខួរក្បាលមិនបានពេញលេញ។
២. រោគសញ្ញាដែលបង្ហាញថាអាចមានគ្រោះថ្នាក់ (គួរប្រញាប់ជួបពេទ្យ)
-ឈឺចាប់រាលដាល៖ ការឈឺទ្រូងដែលរាលដាលទៅដល់ស្មា ដៃខាងឆ្វេង ក ឬថ្គាម។
-បែកញើសត្រជាក់៖ បែកញើសខ្លាំងទាំងដែលមិនមែននៅក្នុងអាកាសធាតុក្តៅ។
-ចង្អោរ ឬឆ្អល់ពោះ៖ មានអារម្មណ៍ដូចជាមិនស្រួលក្នុងក្រពះ ឬចង់ក្អួត (រោគសញ្ញានេះច្រើនកើតលើស្ត្រី)។
៣. មូលហេតុ និងកត្តាហានិភ័យ
–របបអាហារដែលមានជាតិខ្លាញ់អាក្រក់ និងជាតិស្ករខ្ពស់។
-កង្វះការហាត់ប្រាណ ឬការអង្គុយច្រើនពេក។
-អ្នកដែលមានជំងឺលើសឈាម ទឹកនោមផ្អែម ឬលើសទម្ងន់ (ធាត់ដុះក្បាលពោះ)។