ការបើកបរខណៈដែលមិនផ្ចង់អារម្មណ៍ គឺគ្រោះថ្នាក់សម្រាប់អ្នក និងចំពោះអ្នកធ្វើដំណើរដទៃទៀត។
ក្រុមគ្រូពេទ្យ ក៏ដូចជាអ្នកជំនាញបានណែនាំនូវគន្លឹះសុវត្ថិភាពដូចខាងក្រោម ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
– សូមបិទទូរស័ព្ទ ឬដាក់វាទៅជាឲ្យស្ងាត់មុននឹងចាប់ផ្តើមបើកបរ ហើយប្រសិនបើអ្នកត្រូវតែនិយាយទូរស័ព្ទ សូមឈប់បើកសិន
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
– សូមកុំផ្ញើរសារ ពេលកំពុងបើក ហើយប្រសិនបើចាំបាច់ សូមអោយអ្នកធ្វើដំណើរជាមួយជួយសរសេរសារឲ្យអ្នក
– ប្រសិនបើអ្នកត្រូវតែចូលមើលក្នុងទូរស័ព្ទដើម្បីរកមើលផ្លូវ សូមធ្វើវាមុននឹងចាប់ផ្តើមបើក
– សូមប្រាកដថា អ្នកនៅក្នុងឡានទាំងអស់ត្រូវតែមានសុវត្ថិភាពពេលដែលអ្នកបើកបរ ដោយពាក់ខ្សែរក្រវាត់សុវត្ថិភាពទាំងអស់គ្នា
– ប្រសិនបើអ្នកត្រូវតែមើលកូនរបស់អ្នក សូមឈប់សិន
– ចៀសវាងការញ៉ាំអាហារ ផឹក និងសកម្មភាពដទៃទៀត ដែលរំខានដល់ការផ្ចង់អារម្មណ៍របស់អ្នកពេលបើកបរ៕