រោគសញ្ញាចំបងនៃការរលាកបំពង់បង្ហូរនោម គឺការនោមឈឺ។ បន្ថែមពីលើការឈឺ រោគសញ្ញានៃការរលាកបំពង់បង្ហូរនោមរួមមាន

– នោមញឹក ឬមានអារម្មណ៍ថាចង់ទៅនោមច្រើន
– ពិបាកក្នុងការចាប់ផ្តើមនោម។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ជំងឺរលាកបំពង់បង្ហូរនោម ក៏អាចបណ្តាលឲ្យរមាស់ ឈឺ ឬមិនស្រួលនៅពេលដែលអ្នកជំងឺនឹងមិននោមផងដែរ។
រោគសញ្ញាដទៃទៀតរួមមាន ៖
– ឈឺអំឡុងពេលរួមភេទ
– ហៀរទឹកចេញពីទ្វារមាស ឬបំពង់បង្ហូរនោម
– ចំពោះបុរស មានឈាមនៅក្នុងទឹកនោម ឬទឹកកាម។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

អ្នកអាចទទួលបាននូវការធ្វើរោគវិនិច្ឆ័យនៃជំងឺរលាកបំពង់បង្ហូរនោមបាននៅពេលដែលគ្រូពេទ្យបានសួរពីប្រវត្តិជំងឺ និងរោគសញ្ញារបស់អ្នក។

ប្រសិនបើអ្នកមានការឈឺចាប់អំឡុងពេលនោម គ្រូពេទ្យអាចគិតថាការឆ្លងមេរោគនៅនឹងប្រព័ន្ធបង្ហូរទឹកនោមអាចកើតមាន។ គាត់អាចព្យាបាលវាដោយថ្នាំអង់ទីប៊ីយោទិចភ្លាមៗ ខណៈកំពុងតែរង់ចាំលទ្ធផលនៃតេស្តនោះ។

តេស្តអាចជួយបញ្ជាក់រោគវិនិច្ឆ័យ និងមូលហេតុរបស់វាបបាន។ តេស្តនៃជំងឺរលាកបំពង់បង្ហូរនោមអាចរួមមាន ៖
– ការពិនិត្យរាងកាយ រួមមាន ការពិនិត្យប្រដាប់ភេទ ពោះ និងរន្ធគូថ
– តេស្តទឹកនោមសម្រាប់ជំងឺកាមរោគ ឬបាក់តេរីដទៃទៀត
– ការពិនិត្យការហៀរទឹកចេញពីទ្វារមាស ឬបំពង់បង្ហូរនោមផ្សេងៗក្រោមមីក្រូទស្សន៍។
តេស្តឈាមជារឿយៗមិនជាចាំបាច់ សម្រាប់ការធ្វើរោគវិនិច្ឆ័យនៃជំងឺរលាកបំពង់បង្ហូរនោមនោះទេ។ ប៉ុន្តែតេស្តឈាម អាចត្រូវបានធ្វើក្នុងស្ថានភាពមួយចំនួនណាមួយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង