ការបំបៅដោះកូនអាចចាប់ផ្តើមអំឡុងពេលប៉ុន្មាននាទីក្រោយពីសម្រាលរួច ចំពោះទារកភាគច្រើនបំផុត។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ទារកភាគច្រើនបំផុតត្រូវការបឺតទឹកដោះ ហើយបន្ទាប់មកឈប់ទៅវិញនៅពេលកើត។ ការបឺត ឬជញ្ចក់ញឹកញាប់ដែលត្រូវបានរំខានដោយការបញ្ឈប់ គឺជាគម្រូធម្មតាមួយសម្រាប់ប៉ុន្មានម៉ោងដំបូង និងជួនកាលប៉ុន្មានថ្ងៃដំបូង។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ទឹកដោះដំបូង ដែលចេញពីទឹកដោះម្តាយ គឺជាអាហារល្អបំផុតសម្រាប់ទារកដែលទើបនឹងកើត។ ការភ្ញោចក្បាលសុដន់ដែលកើតមានឡើងអំឡុងពេលបំបៅដោះកូន ក៏ជួយដល់ការកន្ត្រាក់របស់ស្បូន និងអាចជួយបញ្ឈប់ការហូរឈាមពីស្បូនបានផងដែរ។
នៅពេលដែលទារកចាប់ផ្តើមបើកភ្នែក មើលជុំវិញ និងយកដៃរបស់គាត់ដាក់ចូលមាត់ បន្ទាប់មកវាជាពេលដែលគេសុំបៅហើយ។ អ្នកឯកទេសខាងបំបៅដោះកូនបានណែនាំថា កុំឲ្យទារកបៅទឹកស្ករ ឬទឹកដទៃទៀតនៅក្នុងមន្ទីរពេទ្យ ប្រសិនបើមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យនោះ៕