ទិដ្ឋភាពមួយដែលគ្រោះថ្នាក់បំផុតនៃជំងឺលើសឈាម គឺថាអ្នកមិនអាចដឹងថា អ្នកមានវានោះទេ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ជាការពិតណាស់ ជិត១/៣នៃអ្នកដែលមានជំងឺលើសឈាម មិនដឹងពីវានោះទេ។ មធ្យោបាយតែមួយគត់ ដើម្បីឲ្យដឹងថាតើអ្នកមានសម្ពាធឈាមលើស ឬយ៉ាងណានោះ គឺការពិនិត្យសុខភាពជាទៀងទាត់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ជាពិសេសនេះ គឺជារឿងសំខាន់ ប្រសិនបើអ្នកមានសាច់ញាតិជិតស្និទ្ធដែលមានជំងឺលើសឈាម។
ប្រសិនបើសម្ពាធឈាមរបស់អ្នក គឺខ្ពស់ខ្លាំង វាអាចមានរោគសញ្ញាមួយចំនួនដូចជា ៖
– ឈឺក្បាលខ្លាំង
– អស់កម្លាំង ឬវង្វេងវង្វាន់
– បញ្ហានៃការមើល
– ឈឺទ្រូង
– ពិបាកដកដង្ហើម
– ចង្វាក់បេះដូងលោតមិនប្រក្រតី
– ឈាមនៅក្នុងទឹកនោម
– ឈឺទ្រូង និងក
ប្រសិនបើអ្នកមានរោគសញ្ញាខាងក្រោមនេះ សូមទៅជួបនឹងគ្រូពេទ្យឲ្យបានភ្លាមៗ។ អ្នកអាចមានការលេចឡើងនៃជំងឺលើសឈាមភ្លាមៗ ដែលអាចនាំឲ្យមានការគាំងបេះដូង ឬស្ទះសរសៃឈាមខួរក្បាល។
ជំងឺលើសឈាមដែលមិនត្រូវបានព្យាបាល អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជាជំងឺស្ទះសរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺខ្សោយតម្រងនោម និងបញ្ហាភ្នែក៕