នៅពេលដែលកូនអាយុលើសពី ៤ ឆ្នាំ ហើយគេនៅតែជញ្ជក់មេដៃ សុខភាពមាត់ធ្មេញរបស់ពួកគេអាចប៉ះពាល់បានយ៉ាងងាយ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ខាងក្រោមនេះ គឺជាគន្លឹះរបស់គ្រូពេទ្យជំនាញផ្នែកកុមារ ដើម្បីជួយបញ្ឈប់ទម្លាប់នេះ ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
– ប្រើប្រាស់រង្វាន់នានា ដើម្បីលើកទឹកចិត្តដល់ពួកគេនៅពេលដែលពួកគេឈប់ជញ្ជក់មេដៃ
– ឲ្យកូនរបស់អ្នកធ្វើនៅសកម្មភាពសប្បាយៗ ជាពិសេសអ្នកដែលប្រើដៃ ដើម្បីការពារភាពធុញទ្រាន់
– ពន្យល់កូនរបស់អ្នកនូវអ្វីដែលអ្នកនឹងធ្វើដើម្បីជួយបញ្ឈប់ទម្លាប់នេះ ប្រសិនបើកូនរបស់អ្នកហាក់ដូចជាមិនសប្បាយចិត្ត ឬខ្លាច ចូរពិចារណាមធ្យោបាយផ្សេងទៀត
– កុំដាក់សម្ពាធខ្លាំងលើកុមារដើម្បីបញ្ឈប់វា ហើយកុំដាក់ពិន័យ និងស្តីបន្ទោសដល់កុមារ
– ពិគ្រោះជាមួយនឹងទន្តបណ្ឌិត ប្រសិនបើអ្នកឃើញថាមានការប្រែប្រួលភាពស្មើរបស់ធ្មេញ៕