ការស្រាវជ្រាវរបស់ជនជាតិកាណាដាមួយបានរកឃើញថា ការសម្រកទម្ងន់ អាចជួយបន្ថយភាពធ្ងន់ធ្ងរនៃហឺត ចំពោះមនុស្សធាត់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
វេជ្ជបណ្ឌិត ស្មីតា ផាកហាល (Smita Pakhale) បាននិយាយថា យើងសប្បាយចិត្តក្នុងការឃើញពីភាពប្រសើរឡើងចំពោះរោគសញ្ញានៃជំងឺហឺត ក៏ដូចជាគុណភាពនៃជីវិតរបស់បុគ្គលទាំងនោះ។ ការស្រាវជ្រាវថ្ងៃក្រោយគាំទ្រដល់តម្រូវការនៃការគ្រប់គ្រង ដើម្បីផ្តល់ភាពប្រសើរឡើងដល់ការរស់នៅរបស់អ្នកជំងឺ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
អ្នកដែលធាត់ គឺមានប្រហែលជា ១,៥ ដងហាក់ដូចជាមានជំងឺហឺតច្រើនជាងអ្នកដែលមិនធាត់។ ការឡើង ៣ លេខនៃសន្ទស្សន៍នៃទម្ងន់ខ្លួន ត្រូវបានផ្សារភ្ជាវ់ទៅនឹងការកើនឡើងនៃហានិភ័យនៃជំងឺហឺត ៣៥ ភាគរយ។
សន្ទស្សន៍នៃទម្ងន់ខ្លួន ១៨,៥ ដល់ ២៤,៩ ត្រូវបានគេចាត់ទុកថាមានទម្ងន់ធម្មតា។ សន្ទស្សន៍នៃទម្ងន់ខ្លួន ២៥ ទៅ ២៩,៩ គឺលើសទម្ងន់ និងលើសពី ៣០ ត្រូវបានគេចាត់ទុកថាធាត់។
ការស្រាវជ្រាវបានរកឃើញថា នៅពេលដែលមនុស្សធាតដែលមានជំងឺហឺតស្រកទម្ងន់ ពួកគេបានបង្ហាញពីភាពប្រសើរឡើងចំពោះភាពធ្ងន់ធ្ងរនៃជំងឺហឺត គ្រប់គ្រងហឺត និងគុណភាពនៃជីវិត៕