ជំងឺមហារីកបំពង់អាហារ គឺជាការវិវត្តមិនប្រក្រតី (លឿនខុសធម្មតា) នៃកោសិការរបស់បំពង់អាហារ បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក (Esophageal cancer) នៃបំពង់អាហារ ។ នេះបើយោងតាមផេកមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាថ្ងៃទី២០ ខែតុលានេះ ។
១. តើមានមូលហេតុអ្វីខ្លះដែលអាចបណ្តាលអោយកើតមានឡើងនៃដុំមហារីកនេះ?
កត្តាប្រឈមដែលអាចបង្កអោយមានដុំមហារីកនេះកើតមានបានមានដូចជា៖
– ការពិសារបារី រយៈពេលវែង
– បរិភោគសុរាច្រើនហួសកំរិត
– ជំងឺច្រាលជាតិអាស៊ីតរបស់ក្រពះ និងរលាកបំពង់អាហាររ៉ាំរ៉ៃដោយមិនបានព្យាបាលត្រឹមត្រូវតាមក្បួនច្បាប់វេជ្ជសាស្រ្ត (GERD)។
– អាយុច្រើន (លើសពី ៥៥ ឆ្នាំ)
– ភេទ ប្រុស
– ការទទួលទានចំណីរអាហារមិនសមស្រប
– និង កក្តាតំណរពូជ (Genetic) ។ ល។
២. តើជំងឺដុំមហារីកបំពង់អាហារ អាចមានរោគសញ្ញាអ្វីខ្លះ?
យើងតែងតែសង្កេតឃើញថា អ្នកជំងឺដែលមានដុំមហារីកបំពង់អាហារនេះ គឺមានរោគសញ្ញាដូចជា៖
– អួលណែន និងពិបាកលេបអាហារចូល (ដំបូង អាហាររឹង បន្ទាប់មករាវ និងចុងក្រោយទឹកក៏ពិបាកលេបដែរ) ។
– ឈឺចុកចាប់ នៅពេលបរិភោគអាហារ
– ក្អូតចង្អោរ បន្ទាប់ពីបរិភោគអាហាររួច
– មានការចុកណែនអួល ក្នុងដើមទ្រូង
– មានការស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម
– ចុះខ្សោយ អស់កម្លាំង កំហែង និងល្ហិតល្ហៃ
– មិនចង់ទទួលទានអាហារ និងធុំសាច់
– ស្រកទម្ងន់ខ្លាំងខុសពីធម្មតា
– ពេលខ្លះវាក៏អាចបណ្តាលអោយមានការហូរធ្លាក់ឈាមផងដែរ។ល ៕