មូលហេតុទូទៅបំផុតដែលអ្នកពងបែកមាត់ គឺដោយសារជំងឺផ្តាសាយ ការខ្វះជាតិទឹក និងការមានអនាម័យមាត់ធ្មេញមិនត្រឹមត្រូវ។
ការពងបែកនៅក្នុងមាត់ គឺជាការឈឺចាប់ដែលទំនងជាកើតមាននៅក្នុងថ្ពាល់ បបូរមាត់ អញ្ចាញធ្មេញ ឬក្រោមអណ្តាត។
ក្រុមគ្រូពេទ្យជំនាញអាមេរិច បានបង្ហាញពីដំបូន្មានខាងក្រោមនេះ ដើម្បីជួយបន្ថយការឈឺដោយសារតែការពងមាត់ ៖
– ចៀសវាងការទំពារស្ករកៅស៊ូ
– កុំញ៉ាំអាហារដែលហឹរ ឬជូរ
– ប្រើប្រាស់ច្រាសដុសធ្មេញទន់ៗក្រោយពីញ៉ាំអាហារ និងខ្ពុរមាត់ជារៀងរាល់ថ្ងៃដើម្បីបញ្ចេញកាកសំណល់
– សូមទៅជួបនឹងគ្រូពេទ្ យប្រសិនបើអ្នកវិវត្តមានការពងមាត់ញឹកញាប់។
យ៉ាងណាមិញ ដើម្បីបន្ធូរបន្ថយអាការៈ និងផលវិបាកនៃរោគពងបែកមាត់ ឬការឈឺបំពង់ក យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់។
កាល់សិបទីន © ជាឱសថបៀបបំបាត់ការឈឺចាប់បំពង់ក និងព្យាបាលជំងឺពងបែកមាត់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ លោកអ្នកបៀមម្តងមួយគ្រាប់ ហើយអាចប្រើបានពី ៣ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ។ យ៉ាងណាមិញ សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕