ការស្រាវជ្រាវលើមនុស្សវ័យចំណាស់ជនជាតិអ៊ីតាលីជាង ១ ៤០០ នាក់បានរកឃើញពីការផ្សារភ្ជាប់គ្នារវាងគម្រូនៃការផឹកកាហ្វេ និងហានិភ័យនៃការប៉ះពាល់ទៅនឹងការយល់ដឹង ដូចជាការថយចុះនៃការចងចាំ និងការគិតដែលជារឿយៗជាអ្នកនាំអោយមានជំងឺវង្វេង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការចេញផ្សាយនៅក្នុងកាសែត Journal of Alzheimer’s Disease អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលបានផឹកកាហ្វេជាទៀងទាត់មួយ ឬពីរពែងក្នុងមួយថ្ងៃ មានការថយចុះអត្រានៃការប៉ះពាល់នូវការយល់ដឹងជាងអ្នកដែលមិនដែលផឹក ឬកម្រផឹកកាហ្វេ។ ប៉ុន្តែ ការផ្សារភ្ជាប់មិនត្រូវបានរកឃើញក្នុងចំណោមអ្នកដែលទម្លាប់ផឹកកាហ្វេលើសពីពីរពែងក្នុងមួយថ្ងៃនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកស្រាវជ្រាវបានរកឃើញថា អត្រានៃការប៉ះពាល់ដល់ការយល់ដឹងបានកើនឡើង ចំពោះអ្នកវ័យចំណាស់ដែលបានផឹកកាហ្វេជារៀងរាល់ថ្ងៃ។
ឃ្លាចុងក្រោយនៃការស្រាវជ្រាវគឺថា មនុស្សវ័យចំណាស់ដែលមិនធ្លាប់ ឬកម្រផឹកកាហ្វេ និងអ្នកដែលកើនឡើងការផឹកកាហ្វេ មានអត្រាខ្ពស់នៃការវិវត្តទៅជាការប៉ះពាល់នៃការយល់ដឹង បើធៀបទៅនឹងអ្នកដែលផឹកក្នុងកម្រិតមធ្យម។
ការផឹកកាហ្វេអ៊ីនកម្រិតមធ្យម អាចជួយដល់ខួរក្បាលដោយជម្រុញដល់ការប្រើរបស់អាំងស៊ុយលីន កាត់បន្ថយឳកាសនៃការកើតមានជំងឺទឺកនោមផ្អែមប្រភេទទី២។ ជំងឺទឹកនោមផ្អែមត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងហានិភ័យខ្ពស់ចំពោះបញ្ហានៃការចងចាំ៕