មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាថ្ងៃទី១៦ ខែតុលានេះថា .៖ តើមូលហេតុនៃការឈឺជង្គង់ស្រួចស្រាវ បណ្ដាលមកពីអ្វី?
មូលហេតុនៃការឈឺជង្គង់ស្រួចស្រាវបណ្ដាលមកពី៖
– ប៉ះទង្គិច ឬដួលបុកលើជង្គង់
– គ្រេចរមួលជង្គង់ដោយសាររត់លេងកីឡា
– រងរបួសដោយការប្រើកំលាំងហួសហេតុ (ធ្វើសកម្មភាពខ្លាំងពេក ដូចជារត់ ជិះកង់ដួល ឫមកពីកត្តាផ្សេងៗទៀត)
បើបងប្អូនមានការឈឺជង្គង់តិចតួចក៏ដោយ ចូរកុំគិតថាវា គ្មានបញ្ហាអ្វីសោះ ពីព្រោះការឈឺជង្គង់ អាចបង្កកាន់តែធ្ងន់ធ្ងរទៅៗ ធ្វើឲ្យយើងពិការជង្គង់ មិនអាចដើរបាន និងឈានដល់រលាកសន្លាក់ជង្គង់ រហូតដល់វះកាត់ប្ដូរសន្លាក់ជង្គង់សិប្បនិមិត្ត។
ដូចនេះការឈឺជង្គង់តិចតួច ឬបណ្ដាលមកពីគ្រេច ថ្លោះ ដោយលេងកីឡាផ្សេងៗ សូមលោកអ្នកមកទទួលការព្យាបាលដោយចលនា ស្អំសរសៃ ជាមួយគ្រូពេទ្យព្យាបាលដោយចលនា ។
សូមបញ្ជាក់ ៖ ប្រសិនបើអ្នកមានអាការៈឈឺជង្គង់ស្រួចស្រាវដែលអមដោយ ការហើមធ្ងន់ធ្ងរ មិនអាច ទ្រទម្ងន់បាន ឡើង ក្រហម ឬ ក្តៅ ខ្លាំង ព្រមទាំងមាន គ្រុនក្ដៅ នោះអ្នកគួរតែ ប្រញាប់ទៅជួបគ្រូពេទ្យ ជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលត្រឹមត្រូវ ៕