ជំងឺគីសបបូរមាត់ Mucocele of lip! (មិនមែនជាជំងឺមហារីកមាត់ធ្មេញទេ) ។ មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមក ។
នៅក្នុងប្រអប់មាត់សម្បូរទៅដោយក្រពេញទឹកមាត់តូចៗ (Minor salivary glands) រាប់លានដែលស្ថិតនៅក្រោមភាសស្តើងសើមក្នុងមាត់ ។ នៅពេលដែលមានការស្ទះ ឬដាច់រហែកនៃក្រពេញនេះធ្វើឲ្យមានកំណើនទឹកដក់(Mucin) ទៅជាជាលិកាជុំវិញបង្កើតជាគីសក្រពេញទឹកមាត់។
ប្រភេទគីសនេះ វាអាចកើតឡើងគ្រប់កន្លែងក្នុងមាត់ លើកលែងតែលើអញ្ចាញធ្មេញ ហើយភាគច្រើនកើតឡើងញឹកញាប់លើបបូរមាត់។
១. មូលហេតុ៖
– ការស្ទះនៃក្រពេញទឹកមាត់តូចៗ
– មូលហេតុចំបងមកពីការខាំបបូរមាត់ ឬប៉ះទង្គិចបបូរមាត់
២. រោគសញ្ញា៖
– មិនមានការឈឺចាប់នោះទេ
– មានពណ័ក្រហមថ្លា ឬខៀវ
– មានសភាពឡើងប៉ោង និងពេលប៉ះជាដុំទន់រអិល ក្រឡាច់
៣. ការព្យាបាល៖
– ក្នុងករណីមានទំហំតូច វាអាចបាត់ទៅវិញដោយឯងៗ
-ក្នុងករណីឡើងប៉ោងទំហំលើសពី ១cmឡើង ត្រូវការវះកាត់យកចេញ
៤. ភាពងាយកើតឡើងវិញ៖
– បច្ចេកទេសវះកាត់ត្រូវយកចេញទាំងស្រុងនូវដុំនោះ នឹងក្រពេញទឹកមាត់នៅជុំវិញ បើមិនដូចនោះទេ វានឹងកើតឡើងវិញ
-ការខាំបបូរមាត់កន្លែងដដែល
+បញ្ជាក់៖ ការលេបថ្នាំ មិនអាចព្យាបាលដុំគីសនេះបានទេ ៕